ក្រុមហ៊ុនសម្ព័ន្ធរបស់យើង

ជីអិល ហ្វាយនែន ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័នរបស់ គ្រុបលីស ភីស៊ីអិល ដែលជាក្រុមហ៊ុនឈានមុខនិងមានការរីកចម្រើនរហ័សជាងគេផ្នែកហិរញ្ញវត្ថុឌីជីថល ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៃប្រទេសថៃ។ គ្រុបលីស ភីស៊ីអិល មានប្រវត្តិដ៏យូរឆ្នាំចាប់តាំងពីឆ្នាំ១៩៨៦ហើយបានឆ្លងកាត់ព្រឹត្តិការណ៏សំខាន់ៗជាច្រើន។ ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនបានពង្រីកបុត្រសម្ព័ន្ធក្រៅប្រទេសលើកដំបូងនៅប្រទេសកម្ពុជាហើយនៅចុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានប្រតិបត្តិការនៅ ៧ ប្រទេសផ្សេងគ្នានៅតំបន់អាសុី។