ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនៃការប្រកួត Business Model Competition 2023

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី បានចូលរួមជាភេ្ញៀវកិត្តិយស ហើយក៏ជាម្ចាស់ឧបត្ថម្ភធំមួយផងដែរនៅក្នុងកម្មវិធី នៃការប្រកួត Business Model Competition 2023 ដែលបានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣

ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនៃការប្រកួត Business Model Competition 2022

ការប្រកួតប្រជែងគំរូ “Business Model Competition” គឺជាព្រឹត្តិការណ៍ដែលគាំទ្រដល់ការនាំយកសហគ្រិនវ័យក្មេង និងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានគោលបំណងបណ្តុះបណ្តាលសហគ្រិនវ័យក្មេងដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត។ ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី រួមជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំការប្រកួតប្រជែងផែនការអាជីវកម្មខ្នាតតូច និងមធ្យមថ្នាក់ជាតិសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១១។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយផ្លាស់ប្តូរខ្លឹមសារដែលមានគោលបំណងកែប្រែផែនការអាជីវកម្មដោយនិស្សិតដែលចាប់ផ្តើមពីការប្រកួតប្រជែងគំរូអាជីវកម្មខ្នាតតូច និងមធ្យមថ្នាក់ជាតិ។ តាំងពីឆ្នាំ២០១៤ មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា បានផ្តាស់ប្តូរខ្លឹមសារនៃការប្រកួតប្រជែងគំរូអាជីវកម្ម។ សម្រាប់វិធីសាស្រ្តអប់រំ យើងអាចទាញយកអត្ថប្រយោជន៍ពី “COBLAS” ដែលជាវគ្គបណ្តុះបណ្តាលសហគ្រិន ដែលបង្កើតឡើងដោយសាស្រ្តចារ្យ Ohe នៅសាកលវិទ្យាល័យ Waseda ដូចយើងបានធ្លាប់ដឹងពីមុនមក។ វាជួយជម្រុញ និងបណ្តុះបណ្តាលយុវជនឱ្យមានគំនិតធ្វើអាជីវកម្ម និងព្យាយាមបើកអាជីវកម្មផ្ទាល់ខ្លួន។

ការរៀបចំខាងលើនេះ ដើម្បីឱ្យមានការប្រកួតប្រជែងគំរូ “Business Model Competition” ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី យល់ឃើញថាវាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារការប្រកួតប្រជែងគំរូ “Business Model Competition” នេះមានគោលបំណងផ្តល់ឱកាសល្អសម្រាប់សហគ្រិនវ័យក្មេងក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ និងមានមូលនិធិតិចតួច ប្រសិនបើពួកគេឈ្នះរង្វាន់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមរបស់ពួកគេ ដូច្នេះ ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី គាំទ្រដល់ការប្រកួតប្រជែងគំរូ “Business Model Competition” នេះដោយបានចូលរួមឧបត្ថម្ភសម្រាប់ការប្រកួតប្រជែងនេះ។

ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនៃការប្រកួត Business Model Competition 2021

ក្រុមហ៊ុនភតិសន្យាហិរិញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមជាភ្ញៀវកិតិ្តយស ហើយក៏ជាម្ចាស់ឧបត្ថម្ភធំមួយផងដែរនៅក្នុងកម្មវិធី នៃការប្រកួត Business Model Competition 2021 ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១ !!

ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនៃការប្រកួត Business Model Competition 2020

ក្រុមហ៊ុនភតិសន្យាហិរិញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមជាភ្ញៀវកិតិ្តយស ហើយក៏ជាម្ចាស់ឧបត្ថម្ភធំមួយផងដែរនៅក្នុងកម្មវិធី នៃការប្រកួត Business Model Competition 2020 ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២០ !!

ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនៃការប្រកួត Business Model Competition 2019

ក្រុមហ៊ុនភតិសន្យាហិរិញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមជាភ្ញៀវកិតិ្តយស ហើយក៏ជាម្ចាស់ឧបត្ថម្ភធំមួយផងដែរនៅក្នុងកម្មវិធី នៃការប្រកួត Business Model Competition 2019 ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៩ !!