ក្រុមហ៊ុន ហ្គេនស័បឺគ គឺជាក្រុមហ៊ុនស្រាបៀដ៏ល្អ ដែលបានបង្កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ហ្គេនស័បឺគ រៀបចំការប្រកួតបាល់ទាត់ហ្វូតសាលដែលមានឈ្មោះថា “Ganzberg Cup” ដែលបានមានការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីផ្សព្វផ្សាយកីឡាបាល់ទាត់ហ្វូតសាលនៅលើឆាកអន្តរជាតិ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី តែងតែចុះឈ្មោះចូលរួមប្រកួត “Ganzberg Cup” ក្នុងគោលបំណងផ្សព្វផ្សាយក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី ទៅកាន់សាធារណៈជនតាមរយៈកីឡា។

នាចុងឆ្នាំ២០២២ ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី បានចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ហ្វូតសាលដែលមានឈ្មោះថា “GANZBERG CUP លើកទី៦ ប្រចាំឆ្នាំ២០២៣”។ មានការប្រកួតជម្រុះតាមតំបន់ចំនួន១០ ហើយក្រុមកំពូលមានចំនួន ៣២ នឹងប្រកួតជម្រុះក្នុងពូលដើម្បីមានឱកាសដើម្បីពានទូទាំងប្រទេស។ អំឡុងពេលប្រកួតក្នុងតំបន់ ក្រុម GLF FC របស់ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ដែលមានលក្ខណៈគ្រប់គ្រាន់ នឹងចូលទៅដល់វគ្គផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកទី១ នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ ការប្រកួតវគ្គជម្រុះទាំងអស់ នឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ដោយផ្សាយបន្តផ្ទាល់ពីកីឡាដ្ឋាន T-Soccer ចាប់ពីម៉ោង៨យប់រៀងរាល់ថ្ងៃអាទិត្យ។

 

ពួកយើងចុះឈ្នោះលេងពាន “Ganzberg Cup 20121”ទទួលបានចំណាបថ្នាកលេខ 8 ក្រុមចុងក្រោយ

 

ពួកយើងចុះឈ្នោះលេងពាន “Tiger Street Football festival 2019”ទទួលបានចំណាបថ្នាកលេខ 32ក្រុមចុងក្រោយ

ក្នុងខែមេសា ពួកយើងចុះឈ្មោះលេងពាន “Ganzberg Cup 2019”, បច្ចុប្បន្នពួកយើងកំពុងស្ថិតនៅក្នុងការប្រកួត

សកម្មភាពផ្សេងៗ៖

ពួកយើងបានសម្អាតតារាងបាល់ដែលពួកយើងបានលេងបន្ទាប់ពីការហ្វឹកហាត់ហើយ ដោយសារយើងគោរពស្រលាញ់ទីលាននិងអ្នកគាំទ្រ
ហើយយើងខ្ញុំសង្ឃឹមថានេះគឺជាទម្លាប់ដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នា

 

ពួកយើងចុះឈ្នោះលេងពាន “GANZBERG FUTSAL CUP 2018” ទទួលបានចំណាបថ្នាកលេខ 2

ពួកយើងចុះឈ្នោះលេខពាន “Tiger Street Football festival” មានក្រុមចំនួន 120ពីរាជធីនីភ្នំពេញ និង230មកពីតាមបណ្តាខេត្ត យើងទទួលបានចំណាបថ្នាកលេខ 3ក្នុងមណ្ឌល ភ្នំពេញ និងលេខ4 ទូទាំងខេត្តក្រុង

នៅក្នុងខែ តុលា ពួកយើងចុះឈ្នោះលេខពា “INTEGRITY FOOTBALL CUP 2017” ទទួលបានចំណាតថ្នាក លេខ១

ពួកយើងចុះឈ្នោះលេងពាន “Holy Cup” ទទួលបានចំណាបថ្នាកលេខ 4

ពួកយើងចុះឈ្នោះលេងពាន “Pocari Sweat Cup” ទទួលបានចំណាបថ្នាកលេខ 8ក្រុមចុងក្រោយ

2015 ពួកយើងចាប់ផ្តើមលេងបាល់ទាត់ ដោយមានឈ្នោះផ្លូវការ “GLF Football Club”.

ពួកយើងចុះឈ្នោះលេងពាន “K11 Cup” ទទួលបានចំណាបថ្នាកលេខ 8ក្រុមចុងក្រោយ

ពួកយើងចុះឈ្នោះលេងពាន “4D Cup” ទទួលបានចំណាបថ្នាកលេខ ៣

ពួកយើងចាប់បង្កើតក្រុម ប៉ុន្តែមិនមានឈ្នោះផ្លូវការនូវឡើយ