អាសយដ្ឋាន
ដំបូងគេ លឿនជាងគេ និងតែងតែឈានមុខគេ
ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺៈ ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល សម្រាប់ប្រជាជនរាប់ពាន់លាននាក់នៅក្នុងតំបន់អាស៊ី និងឆ្ពោះទៅមុខជានិច្ច។
បេសកកម្មរបស់ក្រុមហ៊ុនគឺៈ ផ្តល់សេវាភតិសន្យាហិរញ្ញវត្ថុលេខ ១ នៅក្នុងប្រទេសកម្ពុជា ហើយមានទិសដៅដើម្បីជួយពង្រីកអាជីវកម្ម និងបង្កើនជីវភាពអោយកាន់តែប្រសើគ្រប់ទីកន្លែង និងទូទាំងប្រទេស។
យើងជានរណា?
ជីអិល ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅខែឧសភា ឆ្នាំ២០១២។ យើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Group Lease PLC នៅប្រទេសថៃ ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុបែបឌីជីថលនាំមុខគេ ចុះក្នុងបញ្ជីក្នុងទីផ្សារមូលប័ត្រនៃប្រទេសថៃ (SET) និងមានវត្តមានពាណិជ្ជកម្មនៅទូទាំងទ្វីបអាស៊ី។
យើងធ្វើអ្វីខ្លះ?
យើងផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុដែលល្អជាងគេនិងផ្តល់នូវដំណោះស្រាយផ្នែកភតិសន្យាហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន។ យើងផ្តល់នូវផលិតផលដែលមានគុណភាពនិងគុណតម្លៃខ្ពស់ដល់អតិថិជនដើម្បីបំពេញតម្រូវការចាំបាច់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃជីវិត។ ដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ យើងសហការជាដៃគូ ជាមួយក្រុមហ៊ុន ដែលឈានមុខគេក្នុងទីផ្សារ ដែលអាចផ្គត់ផ្គង់នូវផលិតផលដូចនេះ។
យើងធ្វើបានយ៉ាងដូចម្តេច?
ជាមួយនឹងបទពិសោធន៍ជាង៣៥ឆ្នាំក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុនៅប្រទេសថៃយើងបានអភិវឌ្ឍគំនិតច្នៃប្រឌិតនិងការអនុវត្តដែលប្រកបដោយប្រសិទ្ធភាព។ តាមរយៈការប្រើប្រាស់ហិរញ្ញវត្ថុបែបឌីជីថលដែលបានបង្កើតឡើងដោយខ្លួនឯងនិងមានលក្ខណៈពិសេសតែមួយគត់របស់ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី យើងបាននឹងកំពុងធ្វើប្រតិបត្តិការលើបណ្តាញលក់ដែលប្រកបដោយបច្ចេកវិទ្យា ព្រមទាំងកម្មវិធី GL Digital Finance សម្រាប់ភ្នាក់ងារលក់របស់GL ដោយទាមទារថ្លៃប្រតិបត្តិការទាបនិងទ្រព្យសកម្មថេរក្នុងកំរិតស្រាល និងដែលទាំងនេះបានជួយជំរុញអោយមានការពង្រីកខ្លួនទៅមុខយ៉ាងឆាប់រហ័ស។ យើងជាដៃគូរសហការផ្លូវការរបស់របស់ក្រុមហ៊ុនហុងដា អិនស៊ីអិច ក្រុមហ៊ុនគូបូតា ក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព តាមរយៈសេវាកម្មភតិសន្យាហិរញ្ញវត្ថុដែលមានភាពរហ័ស ច្នៃប្រឌិត និងងាយស្រួលទៅដល់អតិថិជនទាំងអស់នៅប្រទេសកម្ពុជា។