យើងផ្តល់ឱកាសដល់បុគ្គលិកស្មើៗគា្ន ក្នុងការអភិវឌ្ឍន៍ការងារស្របតាមការរីកចំរើនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន ជីអិល ហ្វាយនែន ដោយអោយតម្លៃលើ ការបងើ្កតថ្មី ការច្នៃប្រឌិត លទ្ធផលការងារ និងសមិទ្ធផលផ្សេងៗ។ យើងមានគោលបំណងដើម្បីផ្តល់ជូនដល់បុគ្គលិកទាំងអស់នូវបរិយាកាសការងារដែលមានលក្ខណៈវិជ្ជាជីវៈ និងកាន់តែប្រសើរដោយមានសេ្ថរភាពយូរអងែ្វង។
នៅ ជីអិល ហ្វាយនែន បុគ្គលិកទាំងអស់មានឱកាសសើ្មគ្នា ក្នុងការទទួលបានការអភិវឌ្ឍន៍និងរីកចំរើនក្នុងវិជ្ជាជីវៈការងារ ដោយអាស្រ័យលើ លទ្ធផលនិងសមិទ្ធផលការងារ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ របស់ពួកគេ។ យើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវគុណតម្លៃមួយ ដែលការរីកចំរើនរួមគ្នានៃក្រុមហ៊ុនជីអិល ហ្វាយនែន ក៏ដូចជាបុគ្គលិករបស់ខ្លួនគឺជាគន្លឹះនៃការឈានទៅរកអាជីវកម្មដែលជោគជ័យនិងមានភាពស្ថិតស្ថេរយូរអង្វែង។
ការបណ្តុះបណ្តាលរបស់យើងមានមូលដ្ឋានទៅលើការអនុវត្តន៍ជាក់ស្តែងតម្រូវការ សកម្មភាពជាក្រុម ការចែករំលែកបទពិសោធន៍ និងសកម្មភាពបណ្តុះបណ្តាលដ៏ច្នៃប្រឌិត។ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកសំណើរពីបុគ្គលិក ក្នុងការបង្កើតឬស្វែងរកវិធីសាស្រ្តថ្មី ក្នុងការបណ្តុះបណ្តាលនិងផ្តល់ការគាំទ្រដល់បុគ្គលិកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ។