Categories
News ២០១៧ ព័ត៌មាន

ក្រុមហ៊ុនជីអិល បានប្រើប្រាស់ប្រទេសសាយព្រិស ជាចំនុចត្រួសត្រាយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អ៊ឺរុបខាងកើត ទ្វីអាហ្រ្វិក ហើយនិងតំបន់អាមេរិកឡាទីន

ក្រុមហ៊ុន ជីអិល បានប្រើប្រាស់ប្រទេសសាយព្រិស ជាចំនុចត្រួសត្រាយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុបខាងកើត ទ្វីបអាហ្រ្វិក និងតំបន់អាមេរិកឡាទីន

ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល (GL) ដែលបានចុះបញ្ជីរនៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសថៃដែលហៅកាត់ថា SET កាលពីពេលថ្មីៗនេះបានសំរេចចិត្តធ្វើការវិនិយោគទៅលើសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសសាយព្រិស ដើម្បីកំនត់យកប្រទេសនេះ ធ្វើជាចំណុចចាប់ផ្តើមមួយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់តំបន់អឺរុបខាងកើត ទ្វីបអាហ្រ្វិក និងទ្វីបអាមេរិកឡាទីន។

ប្រទេសសាយព្រិស ត្រូវបានក្រុមហ៊ុនជីអិលជ្រើសរើសយកជាប្រទេសសំរាប់ការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទូទាំងពិភពលោក ដោយសារលក្ខ័ខណ្ឌទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសសាយព្រិស ដែលជាសមាជិកមួយរបស់សហគមន៍អឺរ៉ុប និងដែលត្រូវបានគេទទួលស្គាល់អំពីប្រព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធច្បាប់ ហើយនិងប្រព័ន្ធពន្ធដាដ៏ល្អនិងទាក់ទាញ ដែលជាកត្តាជំរុញអោយក្រុមហ៊ុន ជីអិល ធ្វើការសំរេចចិត្ត ជ្រើសរើសយកប្រទេសសាយព្រិស ជាចំនុចចាប់ផ្តើមក្នុងការម្រមូលទុនវិនិយោគនិងការពង្រីកខ្លួនទៅកាន់ពិភពលោកទាំងមូល។

ផែនការយុទ្ធសាស្រ្តពង្រីកអាជីវកម្ម របស់ខ្លួនទៅកាន់ពិភពលោកនេះ កើតឡើងក្រោយពីក្រុមហ៊ុន ជីអិល បានទទួលនូវប្រាក់ចំណេញយ៉ាងខ្ពស់ជាប្រវត្តិសាស្រ្ត ដែលមានចំនួនប្រមាណ 1062,82 លានបាត នៅក្នុងឆ្នាំ 2016 ដែលស្មើនឹងកំណើនប្រមាណ 82,34% បើធៀបទៅនឹងឆ្នាំមុន។ របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មដែលក្រុមហ៊ុន ជីអិល បានបញ្ជូនទៅកាន់ទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ (SET) នាថ្ងៃទី 28 កុម្ភៈនេះ  ដូចគ្នាទៅនឹងរបាយការណ៍ដែលមិនទាន់បានធ្វើសវនកម្ម ដែលបានធ្វើការបង្ហាញនៅមុននេះ។

“ប្រាក់ចំណេញដ៏ខ្ពស់នៅក្នុងកំណត់ត្រា អនុបាតនៃបំណុលនិងដើមទុនសរុបក្នុងកំរិតទាប និងតារាងតុល្យការដែលបង្ហាញពីលទ្ធផលល្អប្រសើររបស់យើង នឹងជួយដល់ការពង្រីកអាជីវកម្មរបស់យើងទៅកាន់ពិភពលោកទាំងមូល” នេះជាការលើកឡើងរបស់លោក ម៉ីតសឹជី កូណូស៊ីតាក់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុន ជីអិល។ គម្រោងថ្មីក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ទ្វីបអាមេរិកឡាទីនគឺស្ថិតនៅក្នុងគម្រោងទីមួយនៃផែនការនៃការពង្រីកខ្លួនទៅកាន់ទ្វីបអាហ្វ្រិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើតកាលពីពេលកន្លងមក។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការបង្ហើបអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីអិល បានទទួលនូវ ឥណទានប្រមាណជា ៣០ លានដុល្លាអាមេរិក ពីធនាគារដ៏ធំជាងគេមួយនៅក្នុងប្រទេសប្រេស៊ីល ដែលបរិមាណឥណទាននេះអាចយកទៅ ប្រើប្រាស់ក្នុងការធ្វើការរួមបញ្ចូលគ្នានិងទិញយកនូវក្រុមហ៊ុនដ៏ទៃ ឬផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ នៅក្នុងប្រទេសប្រស៊ីល ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់អាមេរិកឡាទីន នៅពេលដែលឱកាសល្អមកដល់។ សកម្មភាពពង្រីកអាជីវកម្មទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ជីអិល បានបញ្ជាក់ពីយុទ្ធសាស្ត្រមហិច្ឆតា ដ៏ស្រួចស្រាល់របស់ខ្លួនក្នុងការវិវឌ្ឍខ្លួនជាក្រុមហ៊ុនលំដាប់ពិភពលោក បន្ទាប់ពីទទួលបាន ជោគជ័យក្នុងការពង្រីកខ្លួនចេញពីប្រទេសថៃ ទៅកាន់ប្រទេស៦ផ្សេងទៀតក្នុងតំបន់អាស៊ី រួមមានប្រទេស   សឹង្ហបូរី កម្ពុជា ឡាវ ភូមា ឥណ្ឌូនេស៊ី និងស្រីលង្កា។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការបញ្ជាក់ថា មុនពេលដែលយើងបានសំរេចចិត្ត ក្នុងការពង្រីកអាជីវកម្មទៅកាន់ប្រទេស សាយព្រិស ក្រុមហ៊ុន ជីអិល បានធ្វើការវិនិយោគរយៈពេលខ្លី ព្រមទាំងបានផ្តល់សេវាកម្មផ្នែកផ្តល់ប្រឹក្សានៅក្នុងប្រទេសនេះប្រហែលជា២ឆ្នាំកន្លងមកហើយក្នុងលក្ខណៈជាការសាកល្បង។ លោកបានបញ្ជាក់ថែមទៀតថា “ពេលនេះយើងបានដឹងច្បាស់ថាប្រទេស សាយព្រិស គឺជាទីតាំងដ៏ល្អជាងគេមួយ ក្នុងការផ្តល់សេវាកម្មឬក៏វិនិយោគផ្នែកហិរញ្ញវត្ថុ ព្រមទាំងជាចំនុចមួយ ក្នុងការប្រមូលនូវមូលទុនពីទូទាំងពិភពលោក សំរាប់ការទ្រទ្រង់ប្រតិបត្តិការរបស់អាជីវកម្មយើងទាំងមូល”។

ប្រទេស សាយព្រិស គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប និងជាប្រទេសមួយ ដែលមានការទទួលស្គាល់ថាជា          មជ្ឍមណ្ឌលសម្រាប់ការពង្រីកការវិនិយោគ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត និងអាហ្រ្វិកដោយសារប្រទេសនេះមានប្រព័ន្ធផ្នែកច្បាប់ និងពន្ធដារដ៏មានប្រសិទ្ធភាព ព្រមទាំងមានសន្ធិសញ្ញាផ្នែកពន្ធដារដែលគួរអោយទាក់ទាញជាមួយនិងបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការលើកឡើងថា “យើងបានសំរេចចិត្តក្នុងការ វិនិយោគនិងបង្កើតក្រុមហ៊ុនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេស សាយព្រិស ដើម្បីជាចលករមូយក្នុងការជំរុញនូវការពង្រីក        អាជីវកម្មទៅកាន់តំបន់អឺរុបខាងកើតក៏ដូចជាទៅកាន់តំបន់អាហ្រ្វិក ខណៈពេលដែលយើងបានទទូលនូវការទាក់ទងពីសំណាក់ក្រុមហ៊ុនជាច្រើន នៅតាមប្រទេសក្នុងតំបន់ទាំងនោះក្នុងការសហការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ សេវាកម្មភតិសន្យា និងសេវាកម្មមីក្រូហិរញ្ញវត្ថុ ”។

លើសពីនេះទៀតលោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការលើកឡើងបន្ថែមថា ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេស សាយព្រិស នឹងត្រូវបានធ្វើក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ជាមួយនិងមូលធនដំបូងប្រមាណពី ២ ទៅ ៣ លានដុល្លាសហរដ្ឋអាមេរិក។

Categories
News ២០១៧ ព័ត៌មាន

កំណត់ត្រាថ្មីលើប្រាក់ចំណេញរបស់ សម្ព័ន្ធក្រុមហ៊ុន GL សំរាប់ត្រីមាសទី4 ឆ្នាំ 2016

សម្ព័ន្ធក្រុមហ៊ុន GL ត្រីមាសទី4 ឆ្នាំ2016
កំណត់ត្រាថ្មីលើប្រាក់ចំណេញរបស់ សម្ព័ន្ធក្រុមហ៊ុន GL សំរាប់ត្រីមាសទី4 ឆ្នាំ 2016

ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2017

សម្រាប់ត្រីមាសចុងក្រោយឆ្នាំ 2016 សម្ព័ន្ធក្រុមហ៊ុន GL ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុបែបឌីជីថល មានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយចុះបញ្ជីក្នុងទីផ្សាមូលប័ត្រប្រទេសថៃ បានប្រកាសពីប្រាក់ចំណេញសុទ្ធចំនួន 324,4លានបាត។ នេះបង្ហាញអំពីកំណត់ត្រាថ្មី ក្នុងរយៈពេល 9ត្រីមាសជាប់ៗគ្នា។ បន្ថែមពីលើប្រាក់ចំណេញសុទ្ធ 738,4 លានបាតក្នុងរយៈពេល 9ខែដំបូងសម្រាប់ឆ្នាំ2016 ប្រាក់ចំណេញសុទ្ធសរុបសម្រាប់ឆ្នាំ2016 កើនដល់ 1062,8លានបាត ដែលជាការកើនឡើងដ៏សម្បើម 82,34% បើធៀបទៅនឹងឆ្នាំមុន។

ប្រាក់ចំណេញសុទ្ធសរុបសម្រាប់ឆ្នាំ2016  ដែលកើនឡើងលើសពីគោលដៅ 1ពាន់លានបាត បានឆ្លុះបញ្ចាំងពីការធ្វើអោយប្រសើរឡើងនៃប្រតិបត្តិការណ៏របស់ GL ជាពិសេសគឺទីផ្សានៅក្នុងប្រទេសថៃ និងកម្ពុជា។

ចំនុចសំខាន់មួយទៀតគឺ ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី4 ឆ្នាំ 2016 បានបូកបញ្ចូលជាលើកដំបូងនូវប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Commercial Credit & Finance (CCF) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុចុះបញ្ជីក្នុងទីផ្សាមូលប័ត្រ នៅប្រទេសស្រីលង្កា ហើយក៏ជាក្រុមហ៊ុនដែល GL បានទិញភាគហ៊ុន 29.99% កាលពីចុងឆ្នាំមុន។
ទោះបីជាមានការកើនឡើងខ្ពស់នៃប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ2016 ក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ GL លោក Mitsuji Konoshita បានថ្លែងថា ការប្រតិបត្តិរបស់សម្ព័ន្ធក្រុមហ៊ុន នឹងកាន់តែខ្លាំងជាងមុនទៀតក្នុងឆ្នាំ 2017 ដោយសារតែការរួមបញ្ចូលគ្នារវាងកំណើនដែលមានស្រាប់និងការទិញនិងច្របាច់បញ្ចូលក្រុមហ៊ុនថែមទៀត។

ជាកិច្ចចាប់ផ្ដើម GL នឹងអាចបូកបញ្ចូលប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំ ពីភាគហ៊ុនរបស់ខ្លួនចំនួន 29,99% នៅCCF។ CCFមានប្រតិបត្តិការណ៏ជោគជ័យយ៉ាងខ្លាំង ហើយក្រុមហ៊ុននេះបាននឹងកំពុងទទួលបានប្រាក់ចំណេញ ច្រើនជាងការព្យាករណ៍ពីមុន នេះបើតាមប្រសាសន៍របស់លោក Konoshita។ ការព្យាករណ៍ទុករបស់ CCF បានអោយដឹងថាប្រាក់ចំណេញនៅឆ្នាំ2017រំពឹងនឹងទទួលបាន 30 លានដុល្លាអាមេរិច តែឥឡូវនេះ វាបានកែតំរូវឡើងវិញហើយរំពឹងថាកើនរហូតដល់ 32 លានដុល្លាអាមេរិច។

ក្រៅពីប្រទេសស្រីលង្កា ប្រតិបត្តិការណ៍របស់GL នៅមីយ៉ានម៉ា បានចាប់ផ្តើមយ៉ាងពេញលេញ បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនបានទទួលការកាន់កាប់ពេញសិទ្ធទាំងស្រុងទៅលើ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ BG Microfinance Myanmar (BGMM) និងបានចាប់យកដៃគូយុទ្ធសាស្រ្ដជាមួយ លោក Aung Moe Kyaw ដែលជាមហាសេដ្ឋីស្រាវីស្គីក្នុងប្រទេសមីយ៉ានម៉ា និងជាម្ចាស់ក្រុមហ៊ុន Century Finance នៅក្នុងស្រុកដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគាកណ្តាលមីយ៉ានម៉ា។

យោងទៅតាមលោក Mitsuji Konoshita ក្រុមហ៊ុន BGMM ដែលបច្ចុប្បន្នមានសាខាជាង 30 ក្នុងតំបន់ផ្សេងៗនៅប្រទេសមីយ៉ានម៉ា រំពឹងថានឹងពង្រីកការផ្ដល់ប្រាក់កម្ចីខ្នាតតូច និងកម្ចីជាក្រុមដែលមានទំហំសរុប 50 លានដុល្លាអាមេរិច បន្ថែមទៀតក្នុងឆ្នាំនេះ។ បន្ថែមលើសពីនេះ ក្រុមហ៊ុនចូលហ៊ុនគ្នារវាង GL និងក្រុមហ៊ុន Century Finance ដែលផ្ដោតទៅលើសេវាកម្មស្វែងរក (ស្វែងរកអតិថិជន ដោយទទួលបានកំរៃសេវាកម្ម សំរាប់ក្រុមហ៊ុន Century Finance) រំពឹងថានឹងផ្ដល់ប្រាក់កម្ចី 50 លានដុល្លាអាមេរិចដូចគ្នា។ ប្រសិនបើគោលដៅនេះបានដូចការគ្រោងទុក ប្រតិបត្តិការណ៍ទាំងពីរនឹងបង្កើតប្រាក់កម្ចីដែលគិតជាទឹកប្រាក់សរុប 100 លានដុល្លាអាមេរិច។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន GL Finance Indonesia (GLFI) បានរាយការណ៍ថាបានពង្រឹកប្រតិបត្តិការរបស់ខ្លួនបានយ៉ាងខ្លាំង បន្ទាប់ពីចាប់ផ្ដើមកាលពីចុងឆ្នាំមុន។ លោក Konoshita បានបាន់ស្មានថាទំហំទឹកប្រាក់កម្ចីក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើងដល់ 200 លានដុល្លាអាមេរិចសម្រាប់ឆ្នាំនេះ ដែលជាប្រភេទកម្ចីផ្សេងៗរបស់ការប្រើប្រាស់ទូទៅ និងហិរញ្ញប្បទានខ្នាតតូច។ ក្នុងនាមជាទីផ្សាដ៏ធំ នៅអាស៊ាន ដែលមានប្រជាជនជាង 250 លាននាក់ GLFI ត្រូវបានព្យាករណ៍ថានឹងទទួលបានប្រាក់ចំណេញច្រើន សម្រាប់សម្ព័ន្ធក្រុមហ៊ុន ក្នុងឆ្នាំខាងមុខនេះ។

សម្រាប់ទីផ្សានៅកម្ពុជាដែលមានការកើនឡើងខ្ពស់ជាងប្រទេសថៃ ហើយក្លាយជាក្រុមហ៊ុនផ្ដល់ប្រាក់ចំណេញធំជាងគេអោយសម្ព័ន្ធក្រុមហ៊ុន លោក Konoshita បានរំពឹងទុកថា ក្រុមហ៊ុន GL Finance (ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជារបស់សម្ព័ន្ធក្រុមហ៊ុន) នឹងកើនឡើងទំហំប្រាក់កម្ចីរហូតដល់ប្រហែល 400 លានដុល្លាអាមេរិច នៅចុងឆ្នាំ2017នេះ។

កម្ពុជាគឺ ជាការជោគជ័យមួយសម្រាប់ GL។ តាមរយៈការចាប់ដៃគូរផ្ដាច់មុខជាមួយក្រុមហ៊ុនហុងដា ដែលជាម៉ាកម៉ូតូមានការពេញនិយមបំផុតនៅកម្ពុជា GLF បានគ្របដណ្ដប់ទៅលើទីផ្សាជួលម៉ូតូជាកម្មសិទ្ធ និងបានពង្រីកការជួលជាកម្មសិទ្ធទៅលើ ផលិតផលគ្រឿងចក្រកសិកម្មគូបូតា និងប្រព័ន្ធសូឡាប្រើពន្លឺព្រះអាទិត្យ។ ក្រុមផ្នែក បច្ចេកវិទ្យារបស់ GL  ក៏បានបង្កើតនូវ ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលមានប្រសិទ្ធភាពខ្ពស់ និងការចំណាយដែលមានប្រសិទ្ធភាព ហើយកំពុងតែបានអនុវត្តន៍នៅគ្រប់ទីផ្សាផ្សេងៗទៀតរបស់GL។

ប្រធានក្រុមប្រឹក្សាភិបាល GL បានអះអាងថា ជាមួយប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រសិទ្ធភាពនៃប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន សម្ព័ន្ធក្រុមហ៊ុនយើងអាចពង្រីកបានយ៉ាងឆាប់រហ័សទៅកាន់ទីផ្សាថ្មីៗ។ បច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុនយើង មានប្រតិបត្ដិការចំនួន ប្រាំពីរ ប្រទេស គឺ ថៃ សិង្ហបុរី កម្ពុជា ឡាវ មីយ៉ានម៉ា ឥណ្ឌូនេស៊ី និងស្រីលង្កា។ លោក Konoshita បានប្រកាសមុននេះថា ខ្លួននឹងពង្រីងទៅកាន់ទីផ្សាថ្មីចំនួន13 ទៀតនៅក្នុងទ្វីបអាហ្វ្រិក និងអ៊ឺរ៉ុបខាងកើត ក្នុងឆ្នាំនេះ ដែលនាំអោយ GL បោះជំហានរបស់ខ្លួនគ្របដណ្ដប់លើ 20 ប្រទេសសរុប។
ផែនការពង្រីកដ៏គួរអោយរហ័សនេះ គឺជាគោលដៅយុទ្ធសាស្រ្ដរបស់ GL ដើម្បីក្លាយជា “ក្រុមហ៊ុនសកលមួយ‘’។

Categories
News ២០១៧ ព័ត៌មាន

ជីអិលហ្វាយនែន ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងាររដ្ឋាភិបាល

ជីអិលហ្វាយនែន ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងាររដ្ឋាភិបាល

សហរដ្ឋអាមេរិកហៅកាត់ថា OPIC

ក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន (កម្ពុជា) គឺកំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំដើម្បីទទួលបានឥណទានជាន់ខ្ពស់ប្រមាណ 15 លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន WorldBusiness Capital Inc (WBC 1)  ឥណទានជាន់ខ្ពស់នេះ នឹងទទួលបាននូវការធានាពីទីភ្នាក់ងារ OPIC ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីងតោន ឌីស៊ី។ សំណើរនៃឥណទាននេះ គឺកំពុងត្រូវបានរៀបចំ ហើយការផ្តល់នូវឥណទាននេះ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងឆមាសទី2 ក្នុងឆ្នាំ2017។ រាល់បណ្តារឥណទានដែលផ្តល់ដោយទីភ្នាក់ងារ OPIC គឺតំរូវអោយមានអ្នកធានាពីសហរដ្ឋអាមេរិក ហើយការវិនិយោគពីក្រុមហ៊ុន Creation Investments ទៅលើក្រុមហ៊ុន Group Lease (Thailand) នឹងដើរតួជាអ្នកធានា ទៅលើប្រតិបត្តិការ នេះ។ ឥណទានដែលផ្តល់ដោយទីភ្នាក់ងារ OPIC នឹងបើកផ្លូវអោយក្រុមហ៊ុន Group Lease អាចស្នើសុំហិរញ្ញប្បទានបន្ថែមទៅថ្ងៃអនាគត ពីទីភ្នាក់ងារ OPIC ក៏ដូចជាបណ្តារស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅទូទាំងពិភពលោក។

ហេតុផលដ៏ចំបងដែលឈានទៅទទួលបាននូវឱកាសដ៏ធំសម្បើមនេះ គឺដោយសារតែអាជីវកម្មរបស់ជីអិល ត្រូវបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីទីភ្នាក់ងារ OPIC ហើយត្រូវបានទទួលស្គាល់ថា បាននឹងកំពុងចូលរួមក្នុងការអភិវឌ្ឈន៏ជីវភាពរស់នៅរបស់មនុស្ស ក៏ដូចជាសិទ្ធិមនុស្ស។ ហើយបន្ថែមពីនេះ ក៏ដោយសារយើងទទួលបានការគាំទ្រដ៏ធំពីក្រុមហ៊ុន Creation Investments Capital Management  ដែលជាវិនិយោគិនដ៏យូរអង្វែងរបស់ Group Lease

Categories
News ២០១៧ ព័ត៌មាន

អបអរសាទរ !! ពិធីសម្ពោធសាខាហាងលក់ម៉ូត៉ូហុងដា លាភ សំបូរ

អបអរសាទរ !! ពិធីសម្ពោធសាខាហាងលក់ម៉ូត៉ូហុងដា លាភ សំបូរ
ដែលមានទីតាំងនៅផ្លូវជាតិលេខ 21 ទល់មុខធនាគាអេសុីលីដា ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
អតិថិជនទាំងអស់អាចទទួលបាននូវសេវាកម្មភតិសន្យា (បង់រំលស់) ម៉ូតូពី ជីអិល ហ្វាយនែន ប្រចាំសាខា ហុងដា លាភ សំបូរពីថ្ងៃនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម

សូមទំនាក់ទំនង 096 60 60 666
ឬ ចូលទៅកាន់វេបសាយ : www.gl-e.com/kh

Categories
News ២០១៧ ព័ត៌មាន

ជីអិល បរច្ចិាកថវិកា ជួយជនរងគ្រោះគោយសារទឹកជំនន់

ថ្ងៃទី 08 កុម្ភៈ 2017

Group Lease PCL. និងក្កុម្ហ ុនបុក្រសម្ព័នធរបស់ខ្លួន ដែលែឹកនាំដោយដោក Muneo Tashiro (នយក
និងជាក្បធាននយកក្បរិបរតិការ)បានបរិច្ចាកទឹកក្បាក់ចាំនួន ម្ួយដសនបារ ែល់កាកបារក្កហម្ថ្ងដែើម្ាបីជួយែល់
ជនរងដក្រោះដោយសារទឹកជាំនន់ដៅភាគខាងរាបូងថ្នក្បដទសថ្ងតាម្រយៈដោក Priyangsri Watanakun (ជាំនួយការ
ទូដៅ និងជានយកការិយាល័យដសែងរកម្ូលនិធិ)និងដោកក្សីJanprapa Vichitcholchai (នយករងថ្ន
ការិយាល័យដសែងរកម្ូលនិធិ)