ជីអិលហ្វាយនែន ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងាររដ្ឋាភិបាល

ជីអិលហ្វាយនែន ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងាររដ្ឋាភិបាល

សហរដ្ឋអាមេរិកហៅកាត់ថា OPIC

ក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន (កម្ពុជា) គឺកំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំដើម្បីទទួលបានឥណទានជាន់ខ្ពស់ប្រមាណ 15 លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន WorldBusiness Capital Inc (WBC 1)  ឥណទានជាន់ខ្ពស់នេះ នឹងទទួលបាននូវការធានាពីទីភ្នាក់ងារ OPIC ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីងតោន ឌីស៊ី។ សំណើរនៃឥណទាននេះ គឺកំពុងត្រូវបានរៀបចំ ហើយការផ្តល់នូវឥណទាននេះ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងឆមាសទី2 ក្នុងឆ្នាំ2017។ រាល់បណ្តារឥណទានដែលផ្តល់ដោយទីភ្នាក់ងារ OPIC គឺតំរូវអោយមានអ្នកធានាពីសហរដ្ឋអាមេរិក ហើយការវិនិយោគពីក្រុមហ៊ុន Creation Investments ទៅលើក្រុមហ៊ុន Group Lease (Thailand) នឹងដើរតួជាអ្នកធានា ទៅលើប្រតិបត្តិការ នេះ។ ឥណទានដែលផ្តល់ដោយទីភ្នាក់ងារ OPIC នឹងបើកផ្លូវអោយក្រុមហ៊ុន Group Lease អាចស្នើសុំហិរញ្ញប្បទានបន្ថែមទៅថ្ងៃអនាគត ពីទីភ្នាក់ងារ OPIC ក៏ដូចជាបណ្តារស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅទូទាំងពិភពលោក។

ហេតុផលដ៏ចំបងដែលឈានទៅទទួលបាននូវឱកាសដ៏ធំសម្បើមនេះ គឺដោយសារតែអាជីវកម្មរបស់ជីអិល ត្រូវបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីទីភ្នាក់ងារ OPIC ហើយត្រូវបានទទួលស្គាល់ថា បាននឹងកំពុងចូលរួមក្នុងការអភិវឌ្ឈន៏ជីវភាពរស់នៅរបស់មនុស្ស ក៏ដូចជាសិទ្ធិមនុស្ស។ ហើយបន្ថែមពីនេះ ក៏ដោយសារយើងទទួលបានការគាំទ្រដ៏ធំពីក្រុមហ៊ុន Creation Investments Capital Management  ដែលជាវិនិយោគិនដ៏យូរអង្វែងរបស់ Group Lease

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច