ក្រុមហ៊ុនជីអិល បានប្រើប្រាស់ប្រទេសសាយព្រិស ជាចំនុចត្រួសត្រាយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អ៊ឺរុបខាងកើត ទ្វីអាហ្រ្វិក ហើយនិងតំបន់អាមេរិកឡាទីន

ក្រុមហ៊ុន ជីអិល បានប្រើប្រាស់ប្រទេសសាយព្រិស ជាចំនុចត្រួសត្រាយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុបខាងកើត ទ្វីបអាហ្រ្វិក និងតំបន់អាមេរិកឡាទីន

ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល (GL) ដែលបានចុះបញ្ជីរនៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសថៃដែលហៅកាត់ថា SET កាលពីពេលថ្មីៗនេះបានសំរេចចិត្តធ្វើការវិនិយោគទៅលើសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសសាយព្រិស ដើម្បីកំនត់យកប្រទេសនេះ ធ្វើជាចំណុចចាប់ផ្តើមមួយក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់តំបន់អឺរុបខាងកើត ទ្វីបអាហ្រ្វិក និងទ្វីបអាមេរិកឡាទីន។

ប្រទេសសាយព្រិស ត្រូវបានក្រុមហ៊ុនជីអិលជ្រើសរើសយកជាប្រទេសសំរាប់ការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទូទាំងពិភពលោក ដោយសារលក្ខ័ខណ្ឌទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសសាយព្រិស ដែលជាសមាជិកមួយរបស់សហគមន៍អឺរ៉ុប និងដែលត្រូវបានគេទទួលស្គាល់អំពីប្រព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធច្បាប់ ហើយនិងប្រព័ន្ធពន្ធដាដ៏ល្អនិងទាក់ទាញ ដែលជាកត្តាជំរុញអោយក្រុមហ៊ុន ជីអិល ធ្វើការសំរេចចិត្ត ជ្រើសរើសយកប្រទេសសាយព្រិស ជាចំនុចចាប់ផ្តើមក្នុងការម្រមូលទុនវិនិយោគនិងការពង្រីកខ្លួនទៅកាន់ពិភពលោកទាំងមូល។

ផែនការយុទ្ធសាស្រ្តពង្រីកអាជីវកម្ម របស់ខ្លួនទៅកាន់ពិភពលោកនេះ កើតឡើងក្រោយពីក្រុមហ៊ុន ជីអិល បានទទួលនូវប្រាក់ចំណេញយ៉ាងខ្ពស់ជាប្រវត្តិសាស្រ្ត ដែលមានចំនួនប្រមាណ 1062,82 លានបាត នៅក្នុងឆ្នាំ 2016 ដែលស្មើនឹងកំណើនប្រមាណ 82,34% បើធៀបទៅនឹងឆ្នាំមុន។ របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មដែលក្រុមហ៊ុន ជីអិល បានបញ្ជូនទៅកាន់ទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ (SET) នាថ្ងៃទី 28 កុម្ភៈនេះ  ដូចគ្នាទៅនឹងរបាយការណ៍ដែលមិនទាន់បានធ្វើសវនកម្ម ដែលបានធ្វើការបង្ហាញនៅមុននេះ។

“ប្រាក់ចំណេញដ៏ខ្ពស់នៅក្នុងកំណត់ត្រា អនុបាតនៃបំណុលនិងដើមទុនសរុបក្នុងកំរិតទាប និងតារាងតុល្យការដែលបង្ហាញពីលទ្ធផលល្អប្រសើររបស់យើង នឹងជួយដល់ការពង្រីកអាជីវកម្មរបស់យើងទៅកាន់ពិភពលោកទាំងមូល” នេះជាការលើកឡើងរបស់លោក ម៉ីតសឹជី កូណូស៊ីតាក់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុន ជីអិល។ គម្រោងថ្មីក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ទ្វីបអាមេរិកឡាទីនគឺស្ថិតនៅក្នុងគម្រោងទីមួយនៃផែនការនៃការពង្រីកខ្លួនទៅកាន់ទ្វីបអាហ្វ្រិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើតកាលពីពេលកន្លងមក។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការបង្ហើបអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីអិល បានទទួលនូវ ឥណទានប្រមាណជា ៣០ លានដុល្លាអាមេរិក ពីធនាគារដ៏ធំជាងគេមួយនៅក្នុងប្រទេសប្រេស៊ីល ដែលបរិមាណឥណទាននេះអាចយកទៅ ប្រើប្រាស់ក្នុងការធ្វើការរួមបញ្ចូលគ្នានិងទិញយកនូវក្រុមហ៊ុនដ៏ទៃ ឬផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ នៅក្នុងប្រទេសប្រស៊ីល ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់អាមេរិកឡាទីន នៅពេលដែលឱកាសល្អមកដល់។ សកម្មភាពពង្រីកអាជីវកម្មទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ជីអិល បានបញ្ជាក់ពីយុទ្ធសាស្ត្រមហិច្ឆតា ដ៏ស្រួចស្រាល់របស់ខ្លួនក្នុងការវិវឌ្ឍខ្លួនជាក្រុមហ៊ុនលំដាប់ពិភពលោក បន្ទាប់ពីទទួលបាន ជោគជ័យក្នុងការពង្រីកខ្លួនចេញពីប្រទេសថៃ ទៅកាន់ប្រទេស៦ផ្សេងទៀតក្នុងតំបន់អាស៊ី រួមមានប្រទេស   សឹង្ហបូរី កម្ពុជា ឡាវ ភូមា ឥណ្ឌូនេស៊ី និងស្រីលង្កា។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការបញ្ជាក់ថា មុនពេលដែលយើងបានសំរេចចិត្ត ក្នុងការពង្រីកអាជីវកម្មទៅកាន់ប្រទេស សាយព្រិស ក្រុមហ៊ុន ជីអិល បានធ្វើការវិនិយោគរយៈពេលខ្លី ព្រមទាំងបានផ្តល់សេវាកម្មផ្នែកផ្តល់ប្រឹក្សានៅក្នុងប្រទេសនេះប្រហែលជា២ឆ្នាំកន្លងមកហើយក្នុងលក្ខណៈជាការសាកល្បង។ លោកបានបញ្ជាក់ថែមទៀតថា “ពេលនេះយើងបានដឹងច្បាស់ថាប្រទេស សាយព្រិស គឺជាទីតាំងដ៏ល្អជាងគេមួយ ក្នុងការផ្តល់សេវាកម្មឬក៏វិនិយោគផ្នែកហិរញ្ញវត្ថុ ព្រមទាំងជាចំនុចមួយ ក្នុងការប្រមូលនូវមូលទុនពីទូទាំងពិភពលោក សំរាប់ការទ្រទ្រង់ប្រតិបត្តិការរបស់អាជីវកម្មយើងទាំងមូល”។

ប្រទេស សាយព្រិស គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប និងជាប្រទេសមួយ ដែលមានការទទួលស្គាល់ថាជា          មជ្ឍមណ្ឌលសម្រាប់ការពង្រីកការវិនិយោគ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត និងអាហ្រ្វិកដោយសារប្រទេសនេះមានប្រព័ន្ធផ្នែកច្បាប់ និងពន្ធដារដ៏មានប្រសិទ្ធភាព ព្រមទាំងមានសន្ធិសញ្ញាផ្នែកពន្ធដារដែលគួរអោយទាក់ទាញជាមួយនិងបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។

លោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការលើកឡើងថា “យើងបានសំរេចចិត្តក្នុងការ វិនិយោគនិងបង្កើតក្រុមហ៊ុនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេស សាយព្រិស ដើម្បីជាចលករមូយក្នុងការជំរុញនូវការពង្រីក        អាជីវកម្មទៅកាន់តំបន់អឺរុបខាងកើតក៏ដូចជាទៅកាន់តំបន់អាហ្រ្វិក ខណៈពេលដែលយើងបានទទូលនូវការទាក់ទងពីសំណាក់ក្រុមហ៊ុនជាច្រើន នៅតាមប្រទេសក្នុងតំបន់ទាំងនោះក្នុងការសហការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ សេវាកម្មភតិសន្យា និងសេវាកម្មមីក្រូហិរញ្ញវត្ថុ ”។

លើសពីនេះទៀតលោក ម៉ីតសឹជី កូណូស៊ីតាក់ បានធ្វើការលើកឡើងបន្ថែមថា ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេស សាយព្រិស នឹងត្រូវបានធ្វើក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ជាមួយនិងមូលធនដំបូងប្រមាណពី ២ ទៅ ៣ លានដុល្លាសហរដ្ឋអាមេរិក។

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច