Davis Cup 2017 សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចូលរួមប្រកួតពានរង្វាន់កីឡាវាយកូនបាល់ នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន​ ដែលមាន​១១​ប្រទេស​ចូលរួម

នៅដើមខែមេសានេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis Federation of Cambodia) បានបញ្ជូនកីឡាករ ៤រូប ចូលរួមប្រកួតពានរង្វាន់ Asia/Oceania ក្រុម IV ក្នុងព្រឹត្តិការណ៍ Davis Cup 2017 នឹងប្រព្រឹត្ត ទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា នៅទីក្រុង Isa Town ប្រទេសបារ៉ែន។ដែលមាន១១ប្រទេសចូលរួម គឺម្ចាស់ផ្ទះបារ៉ែន បង់ក្លាដែស អ៊ឺរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី តាហ្ស៊ីគីស្ថាន និងជម្រើសជាតិកម្ពុជាយើងផងដែរ។
ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី ជឿជាក់ថាក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន GL FINANCE Plc. នឹងទទួលបានជោគជ័យ ជូនមាតុភូមិកម្ពុជា។
ចូលរួមទាំងអស់គ្នាដើម្បីលើកទឹកចិត្តកីឡាករខ្មែរ ដែលខិតខំយកកិត្តិយសជូនមាតុភូមិកម្ពុជា !!

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច