ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងតំណាងចែកចាយគូបូតា ម៉េង សុខា ប្រចាំខេត្តកំពង់ធំ ដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតា

ថ្ងៃទី 6 មេសា 2017
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងតំណាងចែកចាយគូបូតា ម៉េង សុខា ប្រចាំខេត្តកំពង់ធំ ដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតា

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងតំណាងចែកចាយគូបូតា ម៉េង សុខា ប្រចាំខេត្តកំពង់ធំដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតាជាការរួមបញ្ចូលគ្នារវាងម៉ាស៊ីនម៉ាស៊ូតម៉ាកគូបូតានិងដៃគោយន្តម៉ាកត្រាឆាង។នេះជាតំណាងចែកចាយទី5 ហើយដែលជីអិល ហ្វាយនែនបានសហការផ្ដល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតាបន្ទាប់ពីតំណាំងចែកចាយ4ផ្សេងទៀត

• តំណាងចែកចាយស្យាមគូបូតា សេង ទូច ប្រចាំខេត្តព្រះវិហារ
• តំណាងចែកចាយស្យាមគូបូតា សេង ហ៊ុយ ប្រចាំខេត្តកំពង់ស្ពឺ
• តំណាងចែកចាយស្យាមគូបូតា ផល្លា ឬទ្ធី ប្រចាំខេត្តកំពង់ឆ្នាំង
• តំណាងចែកចាយស្យាមគូបូតា តាន់ ឡុងជា ប្រចាំខេត្តកំពង់ធំ

ហើយយើងនឹងធ្វើការពង្រីកបន្ថែមទៀតទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។នេះក៏ជាដំណឹងដ៏សប្បាយរីករាយមួយផងដែរសម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលកំពុងមានតម្រូវការគោយន្តដើរតាម ដើម្បីធ្វើអោយជីវភាពកាន់តែប្រសើរឡើងតាមរយៈការបង្កើនផលិតភាពការងារកសិកម្មរបស់ខ្លួនខ្ពស់ជាងមុន។អតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ១០%មុន នឹងអាចទទួលបានគោយន្តដើរតាមម៉ាកគូបូតាដ៏ថ្មីស្រឡាង១គ្រឿងក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។ព័ត៌មានបន្ថែមសូមទាក់ទង 096 60 60 6666

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច