ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Dream ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Dream ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX

២៦ តុលា ២០១៨​

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Dream ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Honda NCX ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះនៅសាលទីក្រុងកោះពេជ្រ រាជធានីភ្នុំពេញ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda Dream ស៊េរីថ្មីឆ្នាំ២០១៩ ដែលមានចំនួនបីពណ៌ (ខ្មៅ ទឹកមាស ក្រហម) ហើយមានការរចនាម៉ូដនិងតែមថ្មីយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និងចង្កៀងមានពន្លឺភ្លឺច្បាស់ជាងមុន។ លក្ខណៈពិសេសរបស់ Honda Dream ស៊េរីថ្មីឆ្នាំ២០១៩ មានដូចជា៖

១. ចង្កៀងមុខ ពន្លឺភ្លឺច្បាស់ល្អដូចគ្រីស្តាល់ភ្លឺច្បាស់

២. កុងតាក់ បិទបើកភ្លើង ៣​តង់ងាយស្រួលប្រើ

៣.​ មានប្រអប់សោរបំពាក់ដោយសន្ទះការពារសុវត្ថិភាពពីរជាន់​

៤.​​ ជាមួយនឹងស្លាកថ្មីល្អឥតខ្ចោះ រចនាម៉ូតយ៉ាងប្រណិតរំលេចដោយពណ៌មាសភ្លឺចែងចាំង

៦. កុងទ័រថ្មី​ រចនាម៉ូតយ៉ាងសម្រិតសម្រាងទាក់ទាញគ្រប់ក្រសែភ្នែក ដែលរំលេចដោយសសៃមាសពទ្ធ័ជុំវិញផ្ទៃកុងទ័រភ្លឺច្បាស់មិនចាំងភ្នែក ងាយស្រួលមើលក្នុងការបើកបរ

៦.​ បំពង់ស៊ីម៉ាំងបំពាក់ដោយបន្ទះការពារកំដៅរចនាម៉ូតដោយក្រាហ្វិក DREAM ភ្លឺរលោងយ៉ាងប្រណិត

បន្ថែមលើសពីនេះ មានតែមថ្មី! រចនាម៉ូត 3D ផុសធ្លោឡើង អមដោយថ្មម៉ាបដែលរំលេចនូវសរសៃពណ៌មាសចែងចាំងដ៏ល្អគួរអោយចង់គយគន់ បញ្ជាក់នូវគុណភាពតំលៃពិតៗ ដែលស្ថិតថេរជាមួយយើងជានិរន្តន៍។ និមិត្តសញ្ញាឌ្រីម ផុសជាមួយក្រូម៉េភ្លឺឆ្លុះឥតខ្ចោះ និងរឹតតែលេចធ្លោត្រដែតឡើងដោយសារការរចនាយ៉ាងសម្រិតសម្រាំង នៃផ្តៃ Black Crystal ធ្វើអោយទាក់ទាញគ្រប់ក្រសែភ្នែក ។ សូមបញ្ជាក់ផងដែរថា ម៉ូតូ Honda Dream គឺជាផលិតផលចំបងរបស់ក្រុមហ៊ុន ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនកម្ពុជាគ្រប់ស្រទាប។

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666

តាមរយៈទូរសព្ទដៃ  GL Digital Finance by smart phone

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច