ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច

៣ តុលា ២០១៩

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់

ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា នេះនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន។ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ ដែលមានចំនួន ​៣​ពណ៌ (ស ក្រហម​ និងខ្មៅ) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និង លក្ខណៈពិសេសរបស់ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖

១. ចង្កៀងមុខទំនើបទាន់សម័យ ល្អដូចគ្រីសស្តាល់ ភ្លឺច្បាស់លើគ្រប់ដងវិថីនៃភាពជោគជ័យ

២. ភ្លើងឌឺមី​ LED បង្កើនភាពទាក់ទាញគ្រប់ជ្រុងជ្រោយ

៣.​ ផ្លាក ក ថ្មីប្រណិតឥតខ្ជោះ!​ ពណ៏មាសភ្លឺចែងចាំងពោរពេញដោយគុណតម្លៃដ៏ឧត្តុងឧត្តម

៤.​​ កុងទ័ររចនាម៉ូតថ្មី!​ សម្រិតសម្រាងដោយ GOLD និង PLATINUM STRIPE រំលេចយ៉ាងវិសេសក្នុងផ្ទៃកុងទ័រ

៥. ភ្លើងក្រោយរចនាម៉ូតយ៉ាងផ្ជិតផ្ជង់ និងពន្លឺភ្លឺច្បាស់

៦.​ ប្រព័ន្ធបូមក្រោយ សម្រួលដល់ការទប់ទម្ងន់ និងជួយសម្រួលដល់ការធ្វើដំណើររបស់លោកអ្នក

បន្ថែមលើសពីនេះ សំរាប់មោទនភាពថ្មី ប្រចាំឆ្នាំ២០២០ គឺ NEW HONDA DREAM ស៊េរីថ្មី! បំពាក់ដោយបច្ចេកវិទ្យាទំនើប និង តែមថ្មី! រចនាម៉ូតយ៉ាងវិសេសវិសាល ដោយការរួមបញ្ជូលគ្នារវាងសរសៃពណ៍មាសឆ្អិនឆ្អៅនិងពណ៍ផ្លាកទីនចែងចាំងដ៏ល្អឯក អមជាមួយក្រឡា COPPER HEXAGON យ៉ាងឥតខ្ចោះបញ្ជាក់ពីកិត្យានុភាពដ៏លើសលុប ធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ។ New Honda DREAM 2020 ”Symphony of Elegance”

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច