ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX

២៥ មករា ២០១៩

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Honda NCX ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមករា ម្សិលមិញនេះនៅសណ្ឋាគារ រ៉ូសវ៉ូដ ភ្នំពេញ អគារវឌ្ឍនៈជាន់ទី ៣៦ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ ដែលមានចំនួន ៤ពណ៌ (ស ខ្មៅ ខៀវ ក្រហម) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និងចង្កៀងបំពាក់ដោយ LED លក្ខណៈពិសេសរបស់ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ មានដូចជា៖

១. ចង្កៀងមុខ បំពាក់ដោយ LED ជំនាន់ចុងក្រោយដ៏ទំនើប

២. រចនាបែប Digital ល្អឥខ្ចោះជាមួយប្រពន្ធ័វៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារ

៣. កន្លែងសាកថ្មជាមួយប្រអប់ធំទូលាយកាន់តែមានភាពងាយស្រួល និង សំរួលដល់ការដាក់ទូរសព្ទ័ដៃគ្រប់ប្រភេទ

៤. ឃ្លុបក្រោមកែបធំទូលាយ ផ្តល់ភាពងាយស្រួលសំរាប់ដាក់មួកសុវត្ថិភាព និង ផ្ទុកសំភារៈផ្សេងៗ

៦. កម្មពណ៌មាសបំពាក់ជាមួយសំបកកង់ម៉ាក Michelin ទាក់ទាញគ្រប់ចលនា នាពេលបើកបរ ។

៦. ភ្លើងកន្ទុយក្រោយ  LED បង្ហាញពីពន្លឺដ៏ទំនើប បង្ហាញពីឧត្តមភាពគ្រប់ជ្រុងជ្រោយ និងបង្កើននូវការពេញចិត្តដ៏លើសលុប។

បន្ថែមលើសពីនេះ សំរាប់មោទនភាពថ្មី ប្រចាំឆ្នាំ២០១៩ គឺ NEW HONDA PCX150 ស៊េរីថ្មី! បង្ហាញពីអានុភាពដ៏ឧត្តុងឧត្តម និង ស័ក្តិសមឥតខ្ចោះសម្រាប់អ្នក ជាពិសេសថាមពលនៃពណ៌ក្រហមដែលបញ្ជាក់ពីភាពស្វាហាប់ ធ្វើឲ្យអ្នកកាន់តែមានភាពរីករាយ និង ទាន់សម័យថែមទៀត ។ NEW HONDA PCX150 “THE PRIME OF PERFECTION” ពោរពេញទៅដោយឧត្តមភាព និង ប្រណីតភាពដែលជាសេចក្តីប្រាថ្នាដ៏ពិតប្រាកដរបស់អ្នក ។

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666

GL Digital Finance by smart phone

Related News

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច