ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច
៣ តុលា ២០១៩
ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់
ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា នេះនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន។ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ ដែលមានចំនួន ៣ពណ៌ (ស ក្រហម និងខ្មៅ) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និង លក្ខណៈពិសេសរបស់ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖
១. ចង្កៀងមុខទំនើបទាន់សម័យ ល្អដូចគ្រីសស្តាល់ ភ្លឺច្បាស់លើគ្រប់ដងវិថីនៃភាពជោគជ័យ
២. ភ្លើងឌឺមី LED បង្កើនភាពទាក់ទាញគ្រប់ជ្រុងជ្រោយ
៣. ផ្លាក ក ថ្មីប្រណិតឥតខ្ជោះ! ពណ៏មាសភ្លឺចែងចាំងពោរពេញដោយគុណតម្លៃដ៏ឧត្តុងឧត្តម
៤. កុងទ័ររចនាម៉ូតថ្មី! សម្រិតសម្រាងដោយ GOLD និង PLATINUM STRIPE រំលេចយ៉ាងវិសេសក្នុងផ្ទៃកុងទ័រ
៥. ភ្លើងក្រោយរចនាម៉ូតយ៉ាងផ្ជិតផ្ជង់ និងពន្លឺភ្លឺច្បាស់
៦. ប្រព័ន្ធបូមក្រោយ សម្រួលដល់ការទប់ទម្ងន់ និងជួយសម្រួលដល់ការធ្វើដំណើររបស់លោកអ្នក
បន្ថែមលើសពីនេះ សំរាប់មោទនភាពថ្មី ប្រចាំឆ្នាំ២០២០ គឺ NEW HONDA DREAM ស៊េរីថ្មី! បំពាក់ដោយបច្ចេកវិទ្យាទំនើប និង តែមថ្មី! រចនាម៉ូតយ៉ាងវិសេសវិសាល ដោយការរួមបញ្ជូលគ្នារវាងសរសៃពណ៍មាសឆ្អិនឆ្អៅនិងពណ៍ផ្លាកទីនចែងចាំងដ៏ល្អឯក អមជាមួយក្រឡា COPPER HEXAGON យ៉ាងឥតខ្ចោះបញ្ជាក់ពីកិត្យានុភាពដ៏លើសលុប ធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ។ New Honda DREAM 2020 ”Symphony of Elegance”
ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។
អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666