ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX
២៥ មករា ២០១៩
ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Honda NCX ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមករា ម្សិលមិញនេះនៅសណ្ឋាគារ រ៉ូសវ៉ូដ ភ្នំពេញ អគារវឌ្ឍនៈជាន់ទី ៣៦ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ ដែលមានចំនួន ៤ពណ៌ (ស ខ្មៅ ខៀវ ក្រហម) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និងចង្កៀងបំពាក់ដោយ LED លក្ខណៈពិសេសរបស់ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ មានដូចជា៖
១. ចង្កៀងមុខ បំពាក់ដោយ LED ជំនាន់ចុងក្រោយដ៏ទំនើប
២. រចនាបែប Digital ល្អឥខ្ចោះជាមួយប្រពន្ធ័វៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារ
៣. កន្លែងសាកថ្មជាមួយប្រអប់ធំទូលាយកាន់តែមានភាពងាយស្រួល និង សំរួលដល់ការដាក់ទូរសព្ទ័ដៃគ្រប់ប្រភេទ
៤. ឃ្លុបក្រោមកែបធំទូលាយ ផ្តល់ភាពងាយស្រួលសំរាប់ដាក់មួកសុវត្ថិភាព និង ផ្ទុកសំភារៈផ្សេងៗ
៦. កម្មពណ៌មាសបំពាក់ជាមួយសំបកកង់ម៉ាក Michelin ទាក់ទាញគ្រប់ចលនា នាពេលបើកបរ ។
៦. ភ្លើងកន្ទុយក្រោយ LED បង្ហាញពីពន្លឺដ៏ទំនើប បង្ហាញពីឧត្តមភាពគ្រប់ជ្រុងជ្រោយ និងបង្កើននូវការពេញចិត្តដ៏លើសលុប។
បន្ថែមលើសពីនេះ សំរាប់មោទនភាពថ្មី ប្រចាំឆ្នាំ២០១៩ គឺ NEW HONDA PCX150 ស៊េរីថ្មី! បង្ហាញពីអានុភាពដ៏ឧត្តុងឧត្តម និង ស័ក្តិសមឥតខ្ចោះសម្រាប់អ្នក ជាពិសេសថាមពលនៃពណ៌ក្រហមដែលបញ្ជាក់ពីភាពស្វាហាប់ ធ្វើឲ្យអ្នកកាន់តែមានភាពរីករាយ និង ទាន់សម័យថែមទៀត ។ NEW HONDA PCX150 “THE PRIME OF PERFECTION” ពោរពេញទៅដោយឧត្តមភាព និង ប្រណីតភាពដែលជាសេចក្តីប្រាថ្នាដ៏ពិតប្រាកដរបស់អ្នក ។
ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។
អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666
GL Digital Finance by smart phone