Categories
News ២០១៩ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន​ ភីអិលស៊ី បានពង្រីកចំណុចលក់បន្ថែមមួយទៀតសម្រាប់ខេត្ត កណ្តាល គឺ អគារសាខាហាងលក់ម៉ូតូហុងដា ព្រែកអញ្ចាញ ។

២១ ធ្នូ ២០១៩

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានពង្រីកចំណុចលក់បន្ថែមមួយទៀតសម្រាប់ខេត្ត កណ្តាល គឺ អគារសាខាលក់ម៉ូតូហុងដា ព្រែកអញ្ចាញ។

ដែលមានទីតាំង៖ ផ្លូវជាតិលេខ ៦A ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្តាល ។

ផែនទីទីតាំងហាង: https://maps.google.com/mapsq=11.740555,104.980686&ll=11.740555,104.980686&z=16
អតិថិជនអាចដាក់ពាក្យបង់រំលស់តាមរយៈវេបសាយបង់រំលស់ www.gl-f.com ឫតាមអគារហាងលក់ម៉ូតូហុងដាទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមៈ 096 60 60 666។

សូមចូលតាមរយៈទូរស័ព្ទដៃរបស់អ្នកGL Digital Finance

Categories
News ២០១៩ ព័ត៌មាន

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩
សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh)
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន និងអបអរសាទរដល់ការលក់ម៉ូតូបានចំនួន ៥លានគ្រឿងគិតត្រឹមចុងឆ្នាំ ២០១៩នេះ។
ក្នុងនោះក៏បានចូលរួមពីគ្រប់ដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនហុងដា អិនសុីអិច ពី ប្រទេសឡាវ ប្រទេសមីយ៉ានម៉ា និង ប្រទេសកម្ពុជាក្នុងឪកាសដ៏មហាអស្ចារ្យ  នោះផងដែរ។
យើងខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយដែលបានចូលរួមនិងជួបជុំគ្រប់ដៃគូរអាជីវកម្ម
ទាំងអស់ ហើយយើងខ្ញុំសូមជូនពរយ៉ាងកក់ក្តៅម្តងទៀតដល់ថ្ងៃខួបកំណើតរបស់លោកបណ្ឌិត កាន់ឆៃ។
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី នឹងបន្តគាំទ្រយ៉ាងពេញទំហឹងទៅដល់ក្រុមហ៊ុន អិនសុីអិច ដើម្បីទទួលបានភាពជោគជ័យរួមគ្នា។

Categories
News ២០១៩ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច

២ ធ្នូ ២០១៩

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Click 150CC UNLEASH ULTIMATE POWER និង ADV 150CC DISCOVER NEW EXCITEMENT ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា នេះនៅ រោងភាពយន្តមេជឺស៊ីណេផ្លិច(ផ្សារទំនើបអ៊ីអន សែនសុខ) ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន។ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda Click 150CC និង ADV 150CC ស៊េរីថ្មីឆ្នាំ២០២០ ដែលមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និង លក្ខណៈពិសេសរបស់

Honda Click 150CC ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖

១. ទំនើបឈានមុខគេ FULL DIGITAL ជាមួយប្រព័ន្ធវៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារដូចជាមាត្រដ្ឋានរង្វាស់ល្បឿន ភ្លើងសញ្ញាពីការប្តូរប្រេងម៉ាស៊ីន ភ្លើងសញ្ញា SMART KEY ភ្លើងសញ្ញាបង្ហាញពីស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាឈប់សម្រាក នាឡិកាចំងាយចរ និងអត្រាប្រើប្រាស់ប្រេងសាំង។

២. បច្ចេកវិទ្យាដ៏ឆ្លាតវៃបញ្ជាដោយតេឡេ បង្ហាញនូវទំតាំងរបស់ម៉ូតូ បញ្ឆេះ និងបញ្ឈប់ម៉ាស៊ីនផ្តល់នូវសុវត្ថិភាពខ្ពស់។

៣. ចង្កៀង DUAL LED ដែលជាប្រភេទ LED ជំនាន់ចុងក្រោយ ផ្តល់នូវពន្លឺដ៏មុតស្រួច ភ្លឺច្បាស់ រាល់ពេលធ្វើដំណើរលើដងផ្លូវ និងទាក់ទាញគ្រប់ក្រសែភ្នែក។

៤. ហ្វ្រាំងថ្មីប្រភេទ DISC BRAKE ព្រមជាមួយបច្ចេកវិទ្យា COMBINED BRAKE តំណើរការអមគ្នាទាំងកង់មុខនិងកង់ក្រោយសម្រួលដល់ការគ្រប់គ្រងម៉ូតូ បញ្ឈប់ម៉ូតូប្រកបដោយសុវត្ថិភាព។

៥. សំបកកង់ស្ព័រថ្មី ជាប្រភេទសំបកកង់គ្មានពោះវៀន ទំហំធំដែលធ្វើឲ្យការបើកបរមានទំនុកចិត្តខ្ពស់នូវគ្រប់ស្ថានភាពផ្លូវ។

លក្ខណៈពិសេសរបស់ Honda ADV 150CC ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖

១. ចង្កៀងមុខ បំពាក់ដោយ LED ទំនើបជំនាន់ចុងក្រោយ បញ្ជេញពន្លឺដ៏មុតស្រួច និងភ្លើងកន្ទុយក្រោយបំពាក់ប្រព័ន្ធ ESS   ផ្តល់សញ្ញាដោយភ្លើងញាក់ដោយស្វ័យប្រវត្តិ ពេលជាន់ហ្វ្រាំងបន្ទាន់។

២. កញ្ចក់បាំងខ្យល់ខាងមុខជួយកាត់បន្ថយកម្លាំងខ្យល់បោកបក់ សម្រួលដល់ការធ្វើដំណើរឆ្ងាយ។

៣. កុងទ័របែប FULL DIGITAL បង្ហាញរាល់ព័ត៍មានបានយ៉ាងត្រឹមត្រូវជាក់លាក់គ្រប់ដំណើរការ។

៤. បច្ចេកវិទ្យាដ៏ឆ្លាតវៃបញ្ជាដោយតេឡេ បង្ហាញនូវទីតាំងរបស់ម៉ូតូ បញ្ចេះ និងបញ្ឈប់ម៉ាស៊ីន ផ្តល់នូវសុវត្ថិភាពខ្ពស់។

៥. ប្រព័ន្ធហ្វ្រាំងមុខ ABS ព្រមទាំងបន្ទះហ្វ្រាំងបែប WAVE DISC មុខ-ក្រោយបញ្ឈប់ម៉ូតូបានយ៉ាងជឿជាក់គ្រប់ស្ថានការណ៏។

បន្ថែមលើសពីនេះ សំរាប់មោទនភាពថ្មី ប្រចាំឆ្នាំ២០២០ គឺ NEW HONDA Click 150CC និង ADV 150CC ស៊េរីថ្មី! បំពាក់ដោយបច្ចេកវិទ្យាទំនើប និង តែមថ្មី! រចនាម៉ូតយ៉ាងវិសេសវិសាល យ៉ាងឥតខ្ចោះបញ្ជាក់ពីកិត្យានុភាពដ៏លើសលុប ធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ។

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666
GL Digital Finance