Categories
News ២០១៩ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Scoopy i “BE NEXTSTER.” ស៊េរីថ្មីឆ្នាំ ២០២០

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda Scoopy i “BE NEXTSTER.” ស៊េរីថ្មីឆ្នាំ ២០២០

២៤ ឧសភា ២០២០

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់

ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda SCOOPY iស៊េរីថ្មីឆ្នាំ ២០២០ ដែលបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើប

 អ៊ីអន២ សែនសុខ ភ្នំពេញ (ជាន់ទី៣) ចាប់ពីម៉ោង ៦ល្ងាច ដល់ ៩យប់។ ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda Scoopy i ស៊េរីថ្មីឆ្នាំ២០២០ ដែលមានចំនួន ៥ពណ៌ (ស ក្រហម ខ្មៅ ខៀវ និងផ្កាឈូក) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិតគួរអោយទាក់ទាញរបស់ម៉ូតូ Honda SCOOPY i ស៊េរីថ្មីឆ្នាំ២០២០ និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះ!

លក្ខណៈពិសេសរបស់ Honda Scoopy i ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖

១. ទំនើបបំផុត ជាមួយកន្លែងសាកថ្មដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួលនិងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវេលា។

២. ជាបច្ចេកវិទ្យាដែលជួយផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ននៅពេលឈប់ចំនួន ៣ វិនាទី និងគ្រាន់តែមួលហ្គែម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិជួយសន្សំសំចៃប្រេងសាំងនិងថវិការ។

៣. កុងទ័ររចនាម៉ូតទំនើបបំផុតបែប Classic និង Semi Digital Meter បង្ហាញច្បាស់ពីដំណើរការគ្រប់តួនាទីជាមួយភ្លើង Standby Idling Stop ជាប្រព័ន្ធបញ្ឈប់ម៉ាស៊ីនដោយស្វ័យប្រវត្តិដ៏អស្ចារ្យដំបូងគេ និងបានបំពាក់នូវ ECO MODE ប្រាប់ពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។

៤. កាន់តែងាយស្រួលជាមួយឃ្លុបក្រោមកែបខ្នាតធំ ១៥.៤ លីត្រ អាចដាក់មួកសុវត្ថិភាពបាននិងសម្ភារផ្សេងៗទៀត។

៥. ចង្កៀងក្រោយមានការរចនាដ៏អស្ចាររ្យកាន់តែគាប់ចិត្ត។ កាងក្រោយទំនើប ងាយស្រួលកាន់សមឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។

បន្ថែមលើសពីនេះ NEW HONDA SCOOPY i ស៊េរីថ្មីឆ្នាំ២០២០! បង្កើតឡើងដើម្បីជម្រុញដល់មនុស្សសម័យថ្មី រចនាដោយ EXCLUSIVE STRIPE បែបទំនើប លេចធ្លោរយ៉ាងទាន់សម័យសម្រាប់យុគសម័យថ្មីនេះនិង សម្រាប់តែ ព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះ!!

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

សម្រាប់ពត៌មានបន្ថែមៈ សូមទំនាក់ទំនងទៅកាន់លេខភ្នាក់ងារបំរើសេវាកម្ម  096 60 60 666

សូមចូលតាមរយៈទូរសព្ទ័ដៃរបស់អ្នក GL Digital Finance