Categories
News ២០១៨ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានពង្រីកចំណុចលក់បន្ថែមទៀតសម្រាប់ខេត្ត រតនគិរី

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានពង្រីកចំណុចលក់បន្ថែមទៀតសម្រាប់ខេត្ត រតនគិរី
២៧ កញ្ញា ២០១៨
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី បានពង្រីកចំណុចលក់បន្ថែមសម្រាប់ខេត្តរតនគិរី ស្រុកបរកែវ គឺហាងលក់ម៉ូតូហុងដា វង្សពេជ្រ ដែលមានទីតាំងស្ថិតក្នុង ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ជាប់ផ្ទះសំណាក់រតនបរកែវ ចម្ងាយប្រហែល 100 ម៉ែត ពីខ្លោងទ្វាវត្ត រតនរង្សី ។
សម្រាប់អតិថិជនដែលមានបំណងចង់ទទួលបានសេវាកម្មភតិសន្យា( បង់រំលស់) ទៅលើម៉ូតូហុងដា អាចធ្វើការដាក់ពាក្យស្នើ ចាប់ពីថ្ងៃនេះតទៅ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី និងបន្ដពង្រីកចំនុចលក់បន្ថែមនៅតាមសាខា និងអនុសាខាហុងដា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនក្នុងការដាក់ពាក្យស្នើសេវាភតិសន្យា។
អតិថិជនអាចដាក់ពាក្យ តាមរយៈសាខា និងអនុសាខា ហាងលក់់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666
តាមរយៈទូរសព្ទដៃ  GL Digital Finance by smart phone