Categories
News ២០១៧ ព័ត៌មាន

GL FINANCE Plc. រួមចំណែកដល់ការច្នៃប្រឌិតក្នុងវិស័យព័ត៌មានវិទ្យា (IT) នៅក្នុងប្រទេសកម្ពុជា

GL FINANCE Plc. រួមចំណែកដល់ការច្នៃប្រឌិតក្នុងវិស័យព័ត៌មានវិទ្យា (IT) នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញថ្ងៃទី 21 ខែសីហាឆ្នាំ 2017

GL FINANCE Plc. Cambodia (GLF) និងមជ្ឈមណ្ឌលកូរ៉េ ស្វហ្វវែរ អេច អ ឌី (KSHRD) បានពង្រឹងកិច្ចសហការរបស់ពួកគេតាម រយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យានិងការយល់ដឹងនៅកម្ពុជាទៅកាន់ទីផ្សារសកល។ ក្រុមហ៊ុន GL FINANCE Plc. កម្ពុជាផ្តល់ជូននូវឱកាសដល់អ្នកជំនាញព័ត៌មានវិទ្យាវ័យក្មេង ដើម្បីចូលរួមជាមួយក្រុមការងាររបស់ខ្លួនដើម្បីរក្លាយជាអ្នកផ្តល់ហិរញ្ញវត្ថុឌីជីថលដែលឈានមុខគេ។

ទាក់ទងនឹងព្រិត្តិការណ៍នេះ GLF បានរៀបចំការប្រកួតប្រជែងរៀបចំកម្មវិធី IT នៅក្នុងក្រុមហ៊ុនដើម្បីនាំមកនូវឱកាសកាន់តែច្រើន សម្រាប់អ្នកជំនាញផ្នែកព័ត៌មានវិទ្យាវ័យក្មេងដើម្បីបង្ហាញគំនិតផ្តួចផ្តើមរបស់ពួកគេ និងការច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍក្រុមហ៊ុន។ ទន្ទឹមនឹងនេះអ្នកឈ្នះទទួលបានរង្វាន់ដ៏គួរឱ្យចាប់អារម្មណ៍ហើយបានទទួលលិខិតបញ្ជាក់ចូលរួមផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺបេក្ខជនភាគច្រើនមកពី KSHRD ដែលជាមជ្ឈមណ្ឌលផ្តល់នូវសេវាកម្មយ៉ាងទូលំទូលាយក្នុងការបណ្តុះបណ្តាលអ្នកជំនាញ ផ្នែកព័ត៌មានវិទ្យា ។ លោក Mitsuji Konoshita ប្រធាន GLF កម្ពុជាបានមានប្រសាសន៍ថា “GLF មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទេប៉ុន្តែថែមទាំងលើកកម្ពស់ធនធានមនុស្សអោយមានសក្តានុពលក្នុងការច្នៃប្រឌិតលើផ្នែកព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាផងដែរ” ។

GLF ជឿជាក់យ៉ាងមុតមាំទៅលើអ្នកជំនាញផ្នែកព័ត៌មានវិទ្យា នៅកម្ពុជាដែលមានសក្ដានុពលដ៏អស្ចារ្យហើយទន្ទឹងរង់ចាំពង្រីកក្រុមជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា ដើម្បីបន្តចក្ខុវិស័យរបស់ខ្លួន និងជួយដល់ដំណើរការណ៍អាជីវកម្មក្រុមហ៊ុនបុត្រសម្ព័ន្ធ GL ទាំងអស់នៅអាស៊ី។ GLF ក៏មានឆន្ទៈក្នុងការជួយដល់និយោជិតជាង 800 នាក់ដើម្បីបន្តការកសាងសមត្ថភាពផ្ទាល់ខ្លួន និងការអប់រំខ្ពស់នៅថ្ងៃអនាគត។
KSHRD គឺជាសាលាបច្ចេកវិទ្យាសម្រាប់បណ្តុះបណ្តាលអ្នកជំនាញផ្នែក Software ដែលបង្កើតឡើងដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង Webcash Co. , Ltd នៅក្នុងខែមេសាឆ្នាំ 2013។ បេសកកម្មរបស់ពួកគេគឺដើម្បីបណ្តុះបណ្តាលអ្នកជំនាញកម្មវិធីផ្តល់ឱកាសការងារដល់សិស្សានុសិស្សក្នុងស្រុក។

GLF ក្រុមហ៊ុន GL FINANCE Plc. ជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដំបូងបង្អស់ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុន GLF គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Group Lease Plc នៅក្នុងប្រទេសថៃដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលដែលឈានមុខគេដែលបានចុះបញ្ជីនៅផ្សារហ៊ុនថៃ (SET) ជាមួយនឹងវត្តមានពាណិជ្ជកម្មនៅទូទាំងអាស៊ី។ អតិថិជនអាចទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតដើម្បីសំរេចបាននូវក្តីសុបិនរបស់ពួកគេ ក្នុងការបង្កើនគុណភាពជីវិត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងខ្ញុំតាមលេខ 096 6060666 ឬ www.gl-f.com