Categories
News ២០១៧ ព័ត៌មាន

ក្រុមកីឡាវាយកូនបាល់កម្ពុជាកំពុងស្ថិតកំពូលតារាងពូល A

ក្រុមកីឡាវាយកូនបាល់កម្ពុជាកំពុងស្ថិតកំពូលតារាងពូល A បន្ទាប់ពីយកឈ្នះក្រុមកីឡាវាយកូនបាល់ កៀហ្សីជីស្ថាន ២-១កាលពីម្សិលមិញ ក្នុងការប្រកួត Davis Cup 2017 តំបន់អាស៊ី/អូសេអានី កម្រិតទី៤ នៅប្រទេសបារ៉ែន។

សម្រាប់លទ្ធផល

វិញ្ញាសាវាយទោលទី១ ម៉ម ផល្គុណ (កម្ពុជា) យកឈ្នះកីឡាករ URUMBAEV Farhad (កៀហ្សីជីស្ថាន ) ក្នុងលទ្ធផល ៦-២និង ៦-១។
វិញ្ញាសាវាយទោលទី២កីឡាករ អោ សារិទ្ធ (កម្ពុជា) ចាញ់កីឡាករ BABAK Evgeny (កៀហ្សីជីស្ថាន ) ៥-៧, ៧-៥ និង ២-៦។

ប៉ុន្តែលើវិញ្ញាសាវាយគូកម្ពុជាយកឈ្នះមកវិញដោយកីឡាករ ប៊ុន កេន្នី ចាប់ដៃគូជាមួយកីឡាករ ឡុង សំនៀង (កម្ពុជា) យកឈ្នះកីឡាករ BABAK Evgeny និង SUROTIN DENIS (កៀហ្សីជីស្ថាន ) ៣-៦, ៦-២, ៦-១។

សរុបជាលទ្ធផល កម្ពុជា ២-១ កៀហ្សីជីស្ថាន
ប្រកួតទី១ របស់កម្ពុជាគឺយកឈ្នះមីយ៉ាន់ម៉ា ៣-០ ដោយឡែកប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវប៉ះម្ចាស់ផ្ទះបារ៉ែននៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពូល A នេះមានចំនួន ៥ប្រទេសរួមមាន អារ៉ាប៊ីសាអ៊ូឌីត, បារ៉ែន, មីយ៉ាន់ម៉ា, កៀហ្សីជីស្ថាន និងកម្ពុជា។
ជាលទ្ធផលបច្ចុប្បន្ននេះក្រុមកម្ពុជាបានកត់ត្រា ថាឈ្នះទាំងពីរនៅក្នុងព្រឹត្តិការណ៍Davis Cup តំបន់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។

អត្ថបទៈ Sabay.com