Categories
News ២០១៧ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងតំណាងចែកចាយគូបូតា សេង ទូច ប្រចាំខេត្តព្រះវិហារ

ថ្ងៃទី 30 មីនា 2017
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងតំណាងចែកចាយគូបូតា សេង ទូច ប្រចាំខេត្តព្រះវិហារ ដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតាជាការរួមបញ្ចូលគ្នារវាងម៉ាស៊ីនម៉ាស៊ូតម៉ាកគូបូតានិងដៃគោយន្តម៉ាកត្រាឆាង។

នេះជាតំណាងចែកចាយទី 4 ហើយដែលជីអិល ហ្វាយនែន បានសហការផ្ដល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតាបន្ទាប់ពីតំណាំងចែកចាយបីផ្សេងទៀត ៈ
• តំណាងចែកចាយស្យាមគូបូតា សេង ហ៊ុយ ប្រចាំខេត្តកំពង់ស្ពឺ
• តំណាងចែកចាយស្យាមគូបូតា ផល្លា ឬទ្ធី ប្រចាំខេត្តកំពង់ឆ្នាំង
• តំណាងចែកចាយស្យាមគូបូតា តាន់ ឡុងជា ប្រចាំខេត្តកំពង់ធំ

ហើយយើងនឹងធ្វើការពង្រីកបន្ថែមទៀតទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។នេះក៏ជាដំណឹងដ៏សប្បាយរីករាយមួយផងដែរសម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលកំពុងមានតម្រូវការគោយន្តដើរតាម ដើម្បីធ្វើអោយជីវភាពកាន់តែប្រសើរឡើងតាមរយៈការបង្កើនផលិតភាពការងារកសិកម្មរបស់ខ្លួនខ្ពស់ជាងមុន។អតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ១០%មុន នឹងអាចទទួលបានគោយន្តដើរតាមម៉ាកគូបូតាដ៏ថ្មីស្រឡាង១គ្រឿងក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមទាក់ទង 096 60 60 6666