Categories
News ២០១៧ ព័ត៌មាន

កិច្ចព្រមព្រៀងផ្តាច់មុខថ្មីមួយជាមួយនឹងក្រុមហ៊ុនហុងដា ជាដំណើរការមួយក្នុងការជំរុញការលក់របស់ក្រុមហ៊ុនជីអិល ក្នុងប្រទេសភូមា

កិច្ចព្រមព្រៀងផ្តាច់មុខថ្មីមួយជាមួយនឹងក្រុមហ៊ុនហុងដា ជាដំណើរការមួយក្នុងការជំរុញការលក់របស់ក្រុមហ៊ុនជីអិល ក្នុងប្រទេសភូមា

23 មីនា 2017

ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល (GL) ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសថៃដែលហៅកាត់ថា SET កំពុងតែរំពឹងថា នឹងមានការកើនឡើងខ្លាំងទៅលើអាជីវកម្មប្រកបដោយសក្តានុពលខ្ពស់របស់ខ្លួននៅក្នុងទីផ្សារដែលមិនទាន់មានការប្រកួតប្រជែងខ្លាំងនៃប្រទេសភូមា ដោយការសហការជាដៃគូថ្មីជាមូយនឹងក្រុមហ៊ុនហុងដា អិនស៊ីអិច ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ លើម៉ូតូហុងដាតែមួយគត់នៅក្នុងប្រទេសភូមា ។ ការសហការមួយនេះ នឹងធ្វើឱ្យមានកំណើនខ្ពស់ទៅលើការផ្ដល់សេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជីអិល តាមរយៈបណ្តាញភ្នាក់ងារលក់ម៉ូតូហុងដា អិនស៊ីអិច ដែលមានចំនួន 100 កន្លែងនៅទូទាំងប្រទេសភូមា ។

ក្រុមហ៊ុន GL-AMMK ជាក្រុមហ៊ុនចម្រុះដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ ជីអិល ដែលមានភាគហ៊ុន 57% រួមជាមួយនឹងក្រុមហ៊ុន AMK ដែលជាក្រុមហ៊ុនចែកចាយទំនិញលក់រាយដ៍ធំមួយនៅក្នុងប្រទេសភូមា ។ ក្រុមហ៊ុន GL-AMMK ទើបតែត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ2017 ។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងផ្តាច់មុខនេះ ក្រុមហ៊ុនជីអិល នឹងក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុតែមួយគត់ ដែលអាចធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទៅលើម៉ូតូហុងដាថ្មីនិង មួយទឹក នៅតាមគ្រប់បណ្តាតំណាងចែកចាយលក់ម៉ូតូហុងដា ស្របច្បាប់របស់ក្រុមហ៊ុនហុងដា អិនស៊ីអិច នៅទូទាំងប្រទេសភូមា ។ បើតាមការបញ្ជាក់ពីលោក ម៉ីតសឹជី កូណូស៊ីតាក់ ដែលជាប្រធានក្រុមហ៊ុននិង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីអិល បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជំរុញខ្លាំងដល់ការពង្រីកផ្នែកទីផ្សារ ក៏ដូចជាការលក់របស់ក្រុមហ៊ុន ជីអិល នៅក្នុងប្រទេសភូមា ។

“ប្រទេសភូមា គឺជាទីផ្សារមួយ ដែលមានកំណើនខ្ពស់និង មិនទាន់មានការប្រកួតប្រជែងខ្លាំង សម្រាប់ក្រុមហ៊ុន ជីអិល ។ ហើយនាពេលបច្ចុប្បន្ននេះ ទំហំទីផ្សារសម្រាប់ម៉ូតូថ្មី នៅក្នុងប្រទេសភូមា គឺមានអត្រាប្រមាណ 1លានគ្រឿង គិតជាមធ្យមក្នុងមួយឆ្នាំ ដែលក្នុងនោះ ម៉ូតូហុងដា គឺមានចំណែកទីផ្សារត្រឹមតែ10% (ប្រហែលជា 1សែនគ្រឿង) ប៉ុណ្ណោះ ប៉ុន្តែការលក់ម៉ូតូហុដាបន្ត កើនឡើងប្រមាណជាង 30% ជារៀងរាល់ឆ្នាំ ។ ក្រុមហ៊ុនម៉ូតូហុងដានឹងពង្រីកទីផ្សាររបស់ខ្លួនរហូតដល់យ៉ាងតិច 60% នៃទីផ្សារសរុប ក្នុងរយៈពេល ១០ឆ្នាំខាងមុខយ៉ាងតិច ដូចដែលយើង ធ្លាប់ទទួលបានបទពិសោធន៍ ពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ។ ម៉ូតូហុងដា នៅតែឈានមុខគេជានិច្ច ហើយកត្តានេះ ធ្វើឱ្យខ្ញុំមានការជឿជាក់ខ្ពស់” ។ នេះបើតាមការលើកឡើងរបស់លោក កាណាមិ ហាស៊ីម៉ូតូ ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន GL-AMMK ។

លោក កាណាមិ ហាស៊ីម៉ូតូ ក៏ធ្វើការរំពឹងទុកផងដែរថា បណ្តាញចែកចាយលក់ម៉ូតូហុងដា ដែលឥឡូវមានចំនួន103 កន្លែង នឹងមានការកើនឡើងជាងនេះយ៉ាងឆាប់រហ័ស ។ ក្រុមហ៊ុន GL-AMMK ទើបតែចាប់ដំណើរការកាលពីដើមខែកុម្ភៈប៉ុណ្ណោះ ប៉ុន្តែវាបានចាប់ផ្តើមដំណើរការសាកល្បងទៅលើទីតាំងលក់ ចំនួន 14ទីតាំងផ្សេងៗគ្នា ។ លោកបានបញ្ជាក់ថា “យើងធ្វើការចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័ស ហើយក្នុងរយៈពេល 6ខែក្រោយយើង នឹងគ្របដណ្តប់បណ្តាញភ្នាក់ងារលក់ទាំង 103 កន្លែងរបស់ក្រុមហ៊ុន ហុងដា អិនស៊ីអិច ។”

នាយកប្រតិបត្តិលោក ម៉ីតសឹជី កូណូស៊ីតាក់ បានហៅការសហការជាដៃគូនេះថា ជាការសហការឈ្នះឈ្នះ និងបានឱ្យដឹងទៀតថា “វាមានកត្តា 3 យ៉ាងដែលធ្វើឱ្យយើង មានការជឿរជាក់ក្នុងការពង្រីកទីផ្សារ មកកាន់ប្រទេសភូមា ដែល ៖ ទី1 កត្តាទីផ្សារក្នុងប្រទេសភូមា កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទី2 ទីផ្សារម៉ូតូហុដាមាន ការកើនឡើងយ៉ាងឆាប់រហ័ស ដោយសារ វាមានគុណភាពល្អប្រសើរជាងម៉ូតូ ដែលជាផលិតផលពីប្រទេសចិន ដែលមានវត្តមានជាច្រើននៅលើទីផ្សារសព្វថ្ងៃ ។  ទី3 ដៃគូប្រកួតប្រជែងយើង មិនទាន់បានធ្វើការពង្រីកខ្លួននៅក្នុងទីផ្សារប្រទេសភូមានៅឡើយទេ ដោយសារ ប្រទេសនេះទើបតែចាប់ផ្តើមមានការអភិវឌ្ឈនៅពេលថ្មីៗនេះ។

នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន GL-AMMK បានចុះហត្ថលេខាលើការសហការជាដៃគូ នៅក្នុងក្រុងវៀងច័ន្ទជាមួយនឹងលោក ម្យីណ អ៊ូ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន អិនស៊ីអិច ប្រចាំប្រទេសភូមា កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ ហើយដែលកិច្ចព្រមព្រៀងជាដៃគូនេះ នឹងមានប្រសិទ្ធភាព ចាប់ពីខែមេសា ឆ្នាំ2017នេះ តទៅ ។

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ក៏ទទួលបានការសហការជាដៃគូផ្តាច់មុខជាមួយនឹងក្រុមហ៊ុនហុងដា អិនស៊ីអិច រយៈពេល 5 ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ។ ការពង្រីកភាពជាដៃគូនេះ មិនត្រឹមតែផ្ដោតទៅលើម៉ូតូហុងដាតែមួយមុខប៉ុណ្ណោះទេ ថែមទាំងទៅលើផលិតផលដទៃទៀតផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនហុងដា អិនស៊ីអិច ប្រចាំប្រទេសភូមា ក៏ជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ហុងដាអិនស៊ីអិច នៅក្នុងប្រទេសកម្ពុជានិង ប្រទេសឡាវផងដែរ ។ ហើយក្រុមហ៊ុនហុងដា អិនស៊ីអិច នៅតាមបណ្តាប្រទេសទាំងអស់នោះ គឺជាដៃគូពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន ជីអិល ។ គួររំលឹកផងដែរថា ក្រុមហ៊ុន AMK Group គឺជាក្រុមហ៊ុនចែកចាយផលិតផលលក់រាយដ៏ធំមួយ នៅក្នុងប្រទេសភូមា ហើយក៏ជាក្រុមហ៊ុនដៃគូជាមួយនឹងក្រុមហ៊ុនជីអិល នៅក្នុងប្រទេសភូមាផងដែរ ។ ការចុះកិច្ចព្រមព្រៀងនេះ បានបង្ហាញពីភាពខ្លាំងនិង ធំធេងនៃភាពជាដៃគូអាជីវកម្ម ដែលបានបង្កើតឡើង ដោយក្រុមហ៊ុន ជីអិល នៅទូទាំងតំបន់អាស៊ី ហើយវាក្លាយជាជំហានជាយុទ្ធសាស្រ្ត សម្រាប់ការពង្រីកខ្លួនទៅក្រៅទ្វីបអាស៊ី ។

From the right side

Mr. Aung Moe Kyaw (AMK Group)
Mr. Mitsuji Konoshita (Chairman, GL)
Mr. Myint Oo (Managing Director, NCX Myanmar co.,ltd.)
Mr. Nay Minh (Director, NCX Myanmar co.,ltd.)