Categories
News ២០១៧ ព័ត៌មាន

ពិធីចុះហត្ថលេខារវាង ជីអិល ហ្វាយនែន ភីអិលស៊ី និងតំណាងចែកចាយគូបូតាសម្រាប់ការសហប្រតិបត្តិការបន្ថែមក្នុងការផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) លើគោយន្តដើរតាម

ពិធីចុះហត្ថលេខារវាង ជីអិល ហ្វាយនែន ភីអិលស៊ី និងតំណាងចែកចាយគូបូតាសម្រាប់ការសហប្រតិបត្តិការបន្ថែមក្នុងការផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) លើគោយន្តដើរតាម

២២ មិនា ២០១៧
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានឆ្ពោះទៅមុខមួយជំហានទៀតជាមួយនឹងតំណាងចែកចាយគូបូតានៅក្នុងប្រទេសកម្ពុជាដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើគោយន្តដើរតាមម៉ាកគូបូតា ដែលការរួមបញ្ចូលគ្នារវាងម៉ាស៊ីនម៉ាស៊ូតម៉ាកគូបូតា និងដៃគោយន្តម៉ាកត្រាឆាង។
ឥឡូវនេះយើងកំពុងផ្តល់សេវាកម្មបង់រំលស់នេះនៅ៖
• តំណាងចែកចាយស្យាមគូបូតា សេង ហ៊ុយ ប្រចាំខេត្តកំពង់ស្ពឺ
• តំណាងចែកចាយស្យាមគូបូតា ផល្លា ឬទ្ធី ប្រចាំខេត្តកំពង់ឆ្នាំង
• តំណាងចែកចាយស្យាមគូបូតា តាន់ ឡុងជា ប្រចាំខេត្តកំពង់ធំ
ហើយយើងនឹងធ្វើការពង្រីកបន្ថែមទៀតទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

នេះក៏ជាដំណឹងដ៏សប្បាយរីករាយមួយផងដែរសម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលកំពុងមានតម្រូវការគោយន្តដើរតាម ដើម្បីធ្វើអោយជីវភាពកាន់តែប្រសើរឡើងតាមរយៈការបង្កើនផលិតភាពការងារកសិកម្មរបស់ខ្លួនខ្ពស់ជាងមុន។
អតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ១០%មុន នឹងអាចទទួលបានគោយន្តដើរតាមម៉ាកគូបូតាដ៏ថ្មីស្រឡាង១គ្រឿងក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមទាក់ទង 096 60 60 6666