Categories
News ២០១៧ ព័ត៌មាន

ក្រុមហ៊ុនជីអិល ហ្វាយនែនភីអិលស៊ី ធ្វើការឧបត្ថម្ភធំទៅលើ កីឡាវាយកូនបាល់កម្ពុជា

សន្និសីទស្តីពីការប្រកួតពានរង្វាន់កីឡាវាយកូនបាល់ ដេវីសខាប់ ឆ្នាំ2017 ដែលបានធ្វើនៅការិយាល័យកីឡាវាយកូនបាល់កម្ពុជានាថ្ងៃទី 28 ខែ មីនា ឆ្នាំ2017

លោក យូស៊ូកិ កូស្ស៊ូម៉ា ដែលជានាយកប្រតិបត្តិរង ហើយជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ម៉ីតសឹជី កូណូស៊ីតាក់  អគ្គនាយកក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមធ្វើសន្នីសិទកាសែតស្តីពីការប្រកួតកីឡាវាយកូនបាល់ ដេវីសខាប់ ឆ្នាំ2017 នៅការិយាល័យកីឡាវាយកូនបាល់កម្ពុជា

លើកនេះជាលើកទី៤ហើយដែលក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជិអិល ហ្វាយនែនបានធ្វើការឧបត្ថម្ភធំទៅលើក្រុមកីឡាករវាយកូនបាល់កម្ពុជា សំរាប់ការប្រកួតពានរង្វាន់ ដេវីសខាប់ ដែលនឹងត្រូវប្រារព្ធធ្វើនៅក្នុងប្រទេសបារ៉ែនចាប់ពីថ្ងៃទី03 រហូតដល់ថ្ងៃទី08 ខែមេសាឆ្នាំ2017នាពេលខាងមុខនេះ។

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជីអិល ហ្វាយនែន ភីអិលស៊ី ពិតជាសង្ឃឹមយ៉ាងមុតមាំថាក្រុមកីឡាករវាយកូនបាល់កម្ពុជា ក្រោមការដឹកនាំរបស់ លោក Rithivit Tep ហើយនិង លោក Braen Aneiros នឹងអាចពាំនាំយកនូវជ័យជំនះជូនប្រជាជនក៏ដូចជាប្រទេសកម្ពុជាទាំងមូល ហើយជាពិសេសទៀតនោះ នឹងផ្តល់នូវឱកាសអាចអោយទង់ជាតិកម្ពុជានឹងត្រូវបានគេបង្ហាញនៅក្នុងការប្រកួតដែលនឹងប្រព្រិត្តទៅនៅក្នុងប្រទេសបារ៉ែនថែមទៀតផង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *