David Grier គឺជាវាគ្មិនដែលជំរុញលើកទឹកចិត្តមនុស្សដ៏ល្បីម្នាក់ ជាមេចុងភៅដ៏ចំណាន ជាអ្នកដែលចូលចិត្តដំណើរផ្សងព្រេង ព្រមទាំងជាអ្នករត់ម៉ារ៉ាតុង ដ៏អស្ចារ្យ មកពីទីក្រុង Cape នៃប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានតាំងចិត្តដោយលះបង់នូវពេលវេលារបស់គាត់ដើម្បីសិក្សាស្វែងយល់ពីព្រំដែនកំនត់នៃផ្នត់គំនិត និងរាងកាយរបស់មនុស្ស។ គាត់បានលះបង់ពេលវេលានិងឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីរៃអង្គាសប្រាក់ជួយសង្គមវិញ។គាត់តែងតែចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើនរបស់គាត់ដើម្បីលើកទឹកចិត្តមនុស្សជាច្រើនអោយរស់នៅប្រកបដោយក្តីសង្ឃឹម គំនិតវិជ្ជមាន ការយល់ត្រូវ ការកំណត់នូវឱកាស និងកាតតសូជំនះដើម្បីទទួលបាននូវភាពជោគជ័យ។
ថ្មីៗនេះ David Grier បានលះបង់នូវពេលវេលាផ្ទាល់ខ្លួនក្នុងការតសូរត់ម៉ារ៉ាតុងឡើងភ្នំ ៣៥ដងក្នុងរយៈពេល៣៥ថ្ងៃ ដើម្បីប្រមូលប្រាក់ជួយកុមារចំនួន ៣៥ នាក់ក្នុងការវោះកាត់បបូរមាត់ឆែប និងនាំមកនូវស្នាមញ ញឹមថ្មីមួយសម្រាប់កុមារទាំងនោះផងដែរ។ វាក៏ជាខួប៣៥ឆ្នាំនៃ Operation Smile ផងដែរ។
GL គឺជាអ្នកឧបត្ថម្ភដ៏ធំមួយរបស់ David Grier ហើយក៏បានគាំទ្រយ៉ាងពេញទំហឹងនូវការតសូលះបង់របស់គាត់ដើម្បីនាំមកនូវស្នាមញញឹមថ្មីមួយសម្រាប់កុមារទំាងឡាយដែលកើតមកមានបបូរមាត់ឆែប។
More on Facebook page: https://www.facebook.com/dmmgrier/?ref=br_rs
Website : http://davidgrier.co.za/about