ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩
សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ( The Great Duke Phnom Penh)
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកបណ្ឌិត កាន់ឆៃ គាស្រ៊ីថាណាកន និងអបអរសាទរដល់ការលក់ម៉ូតូបានចំនួន ៥លានគ្រឿងគិតត្រឹមចុងឆ្នាំ ២០១៩នេះ។
ក្នុងនោះក៏បានចូលរួមពីគ្រប់ដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនហុងដា អិនសុីអិច ពី ប្រទេសឡាវ ប្រទេសមីយ៉ានម៉ា និង ប្រទេសកម្ពុជាក្នុងឪកាសដ៏មហាអស្ចារ្យ នោះផងដែរ។
យើងខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយដែលបានចូលរួមនិងជួបជុំគ្រប់ដៃគូរអាជីវកម្ម
ទាំងអស់ ហើយយើងខ្ញុំសូមជូនពរយ៉ាងកក់ក្តៅម្តងទៀតដល់ថ្ងៃខួបកំណើតរបស់លោកបណ្ឌិត កាន់ឆៃ។
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលសុី នឹងបន្តគាំទ្រយ៉ាងពេញទំហឹងទៅដល់ក្រុមហ៊ុន អិនសុីអិច ដើម្បីទទួលបានភាពជោគជ័យរួមគ្នា។