ក្រុមហ៊ុន ជីអិល ហ្វាយនែន ឥណ្ឌូនេស៊ី (GL Finance Indonesia) ចុះកិច្ចព្រមព្រៀងជាមួយនិងក្រុមហ៊ុន TATA Motors Distributing Indonesia ដើម្បីក្លាយទៅជាក្រុមហ៊ុនជម្រើសទីមួយសម្រាប់សេវាកម្មហិរញ្ញវត្ថុលើផលិតផល TATA
ខែសីហា 10, 2017
ក្រុមហ៊ុន TATA Motors Distributing Indonesia (TMDI) និង ក្រុមហ៊ុន ជីអិល ហ្វាយនែន ឥណ្ឌូនេស៊ី (GLFI) មានសេចក្តីរីករាយប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន GLFI ដើម្បីក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុ លំដាប់ទីមួយសម្រាប់តំណាងចែកចាយទាំងអស់របស់ក្រុមហ៊ុន TMDI នៅប្រទេសឥណ្ឌូនេស៊ី។ តំណាងចែកចាយ TMDI នឹងផ្តល់ទីតាំងនៃកន្លែងតាំងបង្ហាញផលិតផលរបស់ខ្លួនដល់ក្រុមហ៊ុន GLFI ហើយក្រុមហ៊ុន TMDI នេះ នឹងផ្តល់ការធានា ទិញត្រឡប់មកវិញក្នុងអំឡុងពេលឆ្នាំដំបូងនៃកិច្ចសន្យាចំពោះយានយន្តទាំងអស់ដែលផ្តល់ហិរញ្ញប្បទានដោយ ក្រុមហ៊ុន GLFI ។ ក្រុមហុ៊ុន TMDI តំណាងចែកចាយ TMDI និង ក្រុមហ៊ុន GLFI គ្រោងធ្វើការរួមគ្នាដើម្បីបង្កើនប្រជាប្រិយភាពនៃ ក្រុមហ៊ុនរបស់ខ្លួន។
ក្រុមហ៊ុន TATA Motors Distributing Indonesia (TMDI) ត្រូវបានបង្កើតឡើងក្នុង ខែធ្នូ ឆ្នាំ2011 ជាក្រុមហ៊ុន បុត្រសម្ព័ន្ធពេញលេញរបស់ក្រុមហ៊ុន Tata Motors និងបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ2013 ។ ចាប់តាំងពីពេលចាប់ផ្តើមដំណើរការ ក្រុមហ៊ុន TATA Motors ឥណ្ឌូនេស៊ី បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយទៅជាក្រុមហ៊ុនរថយន្តដ៌សំខាន់មួយនៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន ជីអិល ហ្វាយនែន ឥណ្ឌូនេស៊ី (GLFI) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់របស់ក្រុមហ៊ុន Group Lease PCL. នៅប្រទេសថៃ ដែលជាក្រុមហ៊ុនភតិសន្យាឈានមុខគេ ដែលដកស្រងចេញពីទីផ្សារមូលប័ត្រនៃប្រទេសថៃ។ ហើយ ក្រុមហ៊ុន GLFI បានចាប់ផ្តើមដំណើរការពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ក្នុងឆ្នាំ 2016 ។
ប្រភពពី Group Lease PLC:
http://gl.listedcompany.com/news.html/id/597143