ក្រុមហ៊ុនជីអិល ហ្វាយនែន ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងផ្តាច់មុខជាថ្មី ជាមួយក្រុមហ៊ុនហុងដា អិនស៊ីអិច ដើម្បីជំរុញការលក់
ម៉ូតូហុងដា នៅប្រទេសកម្ពុជា
ក្រុមហ៊ុន ជីអិល ហ្វាយនែន ដែលជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដំបូងគេ និងធំជាងគេនៅប្រទេសកម្ពុជា ហើយក៏ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារមូលបត្រនៃប្រទេសថៃ គឺក្រុមហ៊ុនជីអិល បានចុះកិច្ចព្រមព្រៀងផ្តាច់មុខជាថ្មី ជាមួយក្រុមហ៊ុនអិនស៊ីអិច ខូអិលធីឌី (ហុងដា អិនស៊ីអិច) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការដំឡើង និងចែកចាយម៉ូតូម៉ាកហុងដានៅប្រទេសកម្ពុជា។ ការចុះកិច្ចព្រមព្រៀងជាថ្មីនេះ ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ដើម្បីកសាងនូវភាពជាដៃគូផ្តាច់មុខដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ក៏ដូចជាការព្យាករទៅលើកំណើនការលក់នៃម៉ូតូហុងដាសម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈសេវាកម្មភតិសន្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជីអិល ហ្វាយនែន។ នេះគឺជាការបន្ថែមពីលើកំណើនការលក់តាមរយៈសាច់ប្រាក់ ដ៏ខ្លាំងក្លានៃម៉ូតូហុងដានាពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀងថ្មីនេះផងដែរ គឺត្រូវបានធ្វើឡើងបន្ទាប់ពីការចុះកិច្ចព្រមព្រៀងដែលបានធ្វើឡើងដំបូងរវាងក្រុមហ៊ុនទាំងពីរកាលពីឆ្នាំ២០១២។
ដោយត្រូវបានចាត់ចូលជាក្រុមហ៊ុនភតិសន្យាដែលមានលក្ខណៈបច្ចេកវិទ្យា ក្រុមហ៊ុនជីអិល ហ្វាយនែន ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅឆ្នាំ២០១២ និងក្លាយជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុទីមួយ ក្នុងការផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀតក្រុមហ៊ុនជីអិល ហ្វាយនែន ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅស្រុកទីមួយរបស់ក្រុមហ៊ុនជីអិលផងដែរ។ ចាប់តាំងពីពេលបង្កើតឡើង ក្រុមហ៊ុនជីអិល ហ្វាយនែន បានពង្រីកខ្លួនទៅកាន់គ្រប់ភ្នាក់ងារចែកចាយម៉ូតូហុងដាទាំងអស់ ដែលមានចំនួនជាង ៥០០០ ភ្នាក់ងារនៅទូទាំងកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកំពុងគ្របដណ្តប់នៅតាមតំបន់ជនបទទាំងអស់ផងដែរ។ ក្រោមកិច្ចព្រមព្រៀងផ្តាច់មុខជាដៃគូជាមួយក្រុមហ៊ុនហុងដា អិនស៊ីអិច បានធ្វើឱ្យក្រុមហ៊ុនជីអិល ហ្វាយនែនក្លាយជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុលើម៉ូតូហុងដា ទៅដល់អតិថិជនរបស់ក្រុមហ៊ុនហុងដា អិនស៊ីអិចនៅតាមភ្នាក់ងារចែកចាយម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនជីអិល ហ្វាយនែន នឹងបន្តការងារដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុនហុងដា អិនស៊ីអិច ក្នុងការកំណត់នូវយុទ្ធសាស្រ្តនានា ក៏ដូចជាការធ្វើយុទ្ធនាការផ្នែកទីផ្សារផ្សេងៗ ដើម្បីជំរុញដល់ការរីកចម្រើនរួមគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជីអិល ហ្វាយនែន មានសេវាកម្មគ្របដណ្តប់យ៉ាងទូលំទូលាយទូទាំងប្រទេស តាមរយៈភ្នាក់ងារលក់ជាង ៥០០០ របស់ខ្លួន ដោយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ គឺកម្មវិធីហិរញ្ញវត្ថុបែបឌីជីថល។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនជីអិល ហ្វាយនែន ក៏រំពឹងទុកនូវការបង្កើនចំណែកទីផ្សាររបស់ខ្លួន និងពង្រីកទំហំកម្ចីដែលបានផ្តល់ តាមរយៈកិច្ចព្រមព្រៀងជាថ្មីនេះ ហើយក្រុមហ៊ុន នឹងបន្តផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យអាចទទួលបាននូវសេវាកម្មភតិសន្យាហិរញ្ញវត្ថុ លើម៉ូតូហុងដា ដោយមិនប្រកាន់ចំពោះប្រភេទមុខរបរណាមួយឡើយ។ គួរឱ្យកត់សម្គាល់ផងដែរ ក្រុមហ៊ុនជីអិល ហ្វាយនែន បានធ្វើការព្យាករលើកំណើននៃទីផ្សារម៉ូតូហុងដា និងកំណើននៃការលក់ម៉ូតូហុងដាតាមរយៈការផ្តល់ហិរញ្ញប្បទាន។ កំណើននៃការលក់ម៉ូតូហុងដា មានការគួរឱ្យកត់សម្គាល់ខ្ពស់ ដែលបានបង្ហាញពីការមិនថមថយក៏ដូចជាការជំរុញទីផ្សារម៉ូតូហុងដាឱ្យសមស្របទៅតាមទីផ្សារអាស៊ាន។ ទីផ្សារនៃទោចក្រយានយន្ត ត្រូវបានមើលឃើញថាមានកម្រិតប្រកួតប្រជែងទាប ហើយចំនួនប្រើប្រាស់នៃម៉ូតូហុងដាកំពុងតែកើនឡើង ដែលវាបានធ្វើឱ្យម៉ូតូហុងដារួមជាមួយនិងក្រុមហ៊ុនជីអិល ហ្វាយនែន អាចគ្របដណ្តប់ទីផ្សារទាំងមូល។
ក្រុមហ៊ុនហុដា អិនស៊ីអិច មានចំណែកទីផ្សារលើវិស័យទោចក្រយានយន្តប្រមាណ ៩៥% ដែលធ្វើអោយក្រុមហ៊ុននេះក្លាយជាអ្នកគ្រប់គ្រងទីផ្សារមួយនេះក្នុងការផ្គត់ផ្គង់ម៉ូតូហុងដាទៅកាន់ប្រជាជនកម្ពុជា។ ចំនួនលក់នៃម៉ូតូហុងដា កំពុងតែមានកំណើន និងត្រូវបានប៉ាន់ប្រមាណថាមានកំណើនចាប់ពី ៣០០ ០០០ គ្រឿងក្នុងឆ្នាំ២០១៧ រហូតដល់ជាង ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះគឺដោយមានការចូលរួមដ៏ខ្លាំងក្លាក្នុងការផ្តល់ហិរញ្ញប្បទានតាមរយៈក្រុមហ៊ុន ជីអិលហ្វាយនែន។
កិច្ចព្រមព្រៀងថ្មីរវាងក្រុមហ៊ុនជីអិល ហ្វាយនែន និងក្រុមហ៊ុនហុងដា អិនស៊ីអិច នេះត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែជាកម្លាំងជំរុញដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជីអិល ហ្វាយនែន និងក្រុមហ៊ុនហុងដា អិនស៊ីអិច ឱ្យកាន់តែរឹងមាំ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងក្រុមហ៊ុនមេជីអិល ភីអិលស៊ី នៅប្រទេសថៃ ដើម្បីជាការរីកចម្រើនជាមួយគ្នា។ កិច្ចព្រមព្រៀងនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងក្រុមហ៊ុនជីអិល និងក្រុមហ៊ុនហុងដា អិនស៊ីអិច ទាំងនៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដោយមានការរំពឹងទុកពីក្រុមហ៊ុនជីអិល ក្នុងការពង្រីកខ្លួនទៅក្រៅតំបន់អាស៊ីថែមទៀត។ គួររំលឹកផងដែរថា ក្រុមហ៊ុនជីអិល បាននឹងកំពុងធ្វើការពង្រីកខ្លួនក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុង ៧ ប្រទេសផ្សេងគ្នានៅទ្វីបអាស៊ី រួមទាំងកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនហុងដា អិនស៊ីអិចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
ពីឆ្វេង ទៅស្ដាំ
Mr. Yusuke Kozuma (Director and Deputy CEO, GL FINANCE PLC.)
Mr. Riki Ishigami (Director and CEO, GL FINANCE PLC.)
Mr. Inthanon Chomchai (General Manager, N.C.X. CO., LTD.)
Mr. Kieng Viriya (Assistant Director, N.C.X. CO., LTD.)
ពីឆ្វេង ទៅស្ដាំ
Mr. Riki Ishigami (Director and CEO, GL FINANCE PLC.)
Mr. Inthanon Chomchai (General Manager, N.C.X. CO., LTD.)