Categories
News ២០១៧ ព័ត៌មាន

ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជាដែលឧបត្ថមធំដោយ ក្រុមហ៊ុន ជីអិលហ្វាយនែន ភីអិលស៊ី បានរក្សាកំណត់ត្រាឈ្នះក្រុមទាំងអស់នៅក្នុងពូល A នៅវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន។

គិតត្រឹមថ្ងៃទី 7 មេសានេះ កម្ពុជា បានបញ្ចប់ការប្រកួតក្នុងពូល A ជាមួយនឹងជ័យជម្នះ ២-១ លើក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត ដោយទទួលបានលេខ១ក្នុងពូល នឹងបន្តជួបក្រុមលេខពីរពូល B អូម៉ង់នៅវគ្គខ្វែង ។
លើវិញ្ញាសាវាយជាគូ កីឡាករ ប៊ុន កេន្នី និងម៉ម ផល្គុណ រួមគ្នាយកឈ្នះ Al Saad Fahad និង Alhogbani Ammar ក្នុងលទ្ធផល ៦-៤, ៦-១ ។
រសៀលថ្ងៃសៅរ៍ ទី៨ ខែមេសា
កម្ពុជា ប្រកួតជាមួយ អូម៉ង់
ខណៈដែលក្រុមលេខ១ពូល B
សិង្ហបុរី ប្រកួតជាមួយ អារ៉ាប៊ីសាអូឌីត
ក្រុមដែលឈ្នះការប្រកួតនឹងទទួលបានកៅអីទៅលេង Group III នៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *