Categories
News ២០១៩ ព័ត៌មាន

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda BEAT ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda BEAT ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន អិន ស៊ី អិច

៥ មេសា ២០១៩

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda BEAT ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន អិន ស៊ី អិច បានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ភ្នំពេញ (សាលប្រជុំ១ ២)។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន។ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda BEAT ស៊េរីថ្មីឆ្នាំ២០១៩ ដែលមានចំនួន ៣ពណ៌ (ខៀវ ក្រហម និងផ្កាឈូក) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និង លក្ខណៈពិសេសរបស់ Honda BEAT ស៊េរីថ្មីឆ្នាំ២០១៩ មានដូចជា៖

១. ចង្កៀងមុខភ្លឺច្បាស់ល្អលើដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក

២. មានទំនុកចិត្តរាល់ពេលដែលចតម៉ូតូដោយហ្រ្វាំងដៃការពារម៉ូតូមិនឲ្យរអិលដោយយថាហេតុ

៣. កុងទ័របែបឌីជីថលទាន់សម័យ និងមាន Eco Indicator ជាមុខងារផ្តល់ដំណឹងប្រសិនបើអ្នកបើកបរប្រើល្បឿនថេរដើម្បីប្រសិទិ្ធភាពសន្សំសំចៃប្រេងបានល្អ

៤. សោបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់

៥. នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិបង្កើនភាពកក់ក្តៅនិងសុវត្ថិភាពទ្វេដង

៦. ប្រភេទកង់មិនប្រើពោះវៀន ធន់ក្នុងការប្រើប្រាស់និងសុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ

NEW HONDA BEAT ស៊េរីថ្មី! បំពាក់ដោយបច្ចេកវិទ្យាទំនើប និងរូបរាងតូចច្រឡឹងបែប SPORTY ADVANCED ផ្តល់ភាពរហ័សរហួននាំលោកអ្នកទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ ធ្វើឲ្យជីវិតពោរពេញដោយភាពរីករាយ។ New Honda BeAT, BeAt it all!

ឥលូវនេះ លោកអ្នកអាចធ្វើការបង់រំលស់ជាមួយ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាក្រុមហ៊ុន ភិតិសន្យាតែមួយគត់ ដែលទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Honda NCX ក្នុងការផ្តល់សេវាកម្មបង់រំលស់ម៉ូតូថ្មីនៅតាមបណ្តាហាងលក់ម៉ូតូហុងដា ទូទាំងប្រទេសកម្ពុជា ។

អតិថិជនអាចដាក់ពាក្យ តាមរយៈហាងលក់់ម៉ូតូហុងដាទូទាំងប្រទេស
សម្រាប់ពត៌មានបន្ថែមៈ 096 60 60 666

GL Digital Finance by smart phone

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *