កិច្ចព្រមព្រៀងផ្តាច់មុខថ្មីមួយជាមួយនឹងក្រុមហ៊ុនហុងដា ជាដំណើរការមួយក្នុងការជំរុញការលក់របស់ក្រុមហ៊ុនជីអិល ក្នុងប្រទេសភូមា
កិច្ចព្រមព្រៀងផ្តាច់មុខថ្មីមួយជាមួយនឹងក្រុមហ៊ុនហុងដា ជាដំណើរការមួយក្នុងការជំរុញការលក់របស់ក្រុមហ៊ុនជីអិល ក្នុងប្រទេសភូមា 23 មីនា 2017 ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល (GL) ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសថៃដែលហៅកាត់ថា SET កំពុងតែរំពឹងថា នឹងមានការកើនឡើងខ្លាំងទៅលើអាជីវកម្មប្រកបដោយសក្តានុពលខ្ពស់របស់ខ្លួននៅក្នុងទីផ្សារដែលមិនទាន់មានការប្រកួតប្រជែងខ្លាំងនៃប្រទេសភូមា ដោយការសហការជាដៃគូថ្មីជាមូយនឹងក្រុមហ៊ុនហុងដា អិនស៊ីអិច ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ លើម៉ូតូហុងដាតែមួយគត់នៅក្នុងប្រទេសភូមា ។ ការសហការមួយនេះ នឹងធ្វើឱ្យមានកំណើនខ្ពស់ទៅលើការផ្ដល់សេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជីអិល តាមរយៈបណ្តាញភ្នាក់ងារលក់ម៉ូតូហុងដា អិនស៊ីអិច ដែលមានចំនួន 100 កន្លែងនៅទូទាំងប្រទេសភូមា ។ ក្រុមហ៊ុន GL-AMMK ជាក្រុមហ៊ុនចម្រុះដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ ជីអិល ដែលមានភាគហ៊ុន 57% រួមជាមួយនឹងក្រុមហ៊ុន AMK ដែលជាក្រុមហ៊ុនចែកចាយទំនិញលក់រាយដ៍ធំមួយនៅក្នុងប្រទេសភូមា ។ ក្រុមហ៊ុន GL-AMMK ទើបតែត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ2017 ។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងផ្តាច់មុខនេះ ក្រុមហ៊ុនជីអិល នឹងក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុតែមួយគត់ ដែលអាចធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទៅលើម៉ូតូហុងដាថ្មីនិង មួយទឹក នៅតាមគ្រប់បណ្តាតំណាងចែកចាយលក់ម៉ូតូហុងដា ស្របច្បាប់របស់ក្រុមហ៊ុនហុងដា អិនស៊ីអិច នៅទូទាំងប្រទេសភូមា ។ បើតាមការបញ្ជាក់ពីលោក ម៉ីតសឹជី កូណូស៊ីតាក់…