យើងផ្តល់ឱកាសដល់បុគ្គលិកស្មើៗគា្ន ក្នុងការអភិវឌ្ឍ​ន៍ការងារស្របតាមការរីកចំរើនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន ជីអិល ហ្វាយនែន ដោយអោយតម្លៃលើ ការបងើ្កតថ្មី ការច្នៃប្រឌិត លទ្ធផលការងារ និងសមិទ្ធផលផ្សេងៗ។ យើងមានគោលបំណង​ដើម្បីផ្តល់ជូនដល់បុគ្គលិក​ទាំងអស់នូវបរិយាកាសការងារដែលមាន​លក្ខណៈវិជ្ជាជីវៈ និងកាន់តែ​ប្រសើរ​​ដោយមានសេ្ថរភាពយូរអងែ្វង។

នៅ ជីអិល​ ហ្វាយនែន បុគ្គលិកទាំងអស់មានឱកាសសើ្មគ្នា ក្នុងការទទួលបានការអភិវឌ្ឍន៍និងរីកចំរើនក្នុងវិជ្ជាជីវៈការងារ ដោយអាស្រ័យលើ លទ្ធផលនិងសមិទ្ធផលការងារ​​ ការប្តេជ្ញាចិត្ត​ និងភាពស្មោះត្រង់​ របស់ពួកគេ។​​ យើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវគុណតម្លៃមួយ ដែលការរីកចំរើនរួមគ្នា​នៃក្រុមហ៊ុនជីអិល ហ្វាយនែន ក៏ដូចជាបុគ្គលិករបស់ខ្លួនគឺជាគន្លឹះនៃការឈានទៅរកអាជីវកម្មដែលជោគជ័យនិងមានភាពស្ថិតស្ថេរយូរអង្វែង។

ការបណ្តុះបណ្តាលរបស់យើង​មានមូលដ្ឋានទៅលើការអនុវត្តន៍ជាក់ស្តែងតម្រូវការ សកម្មភាពជាក្រុម ការចែករំលែកបទពិសោធន៍ និងសកម្មភាពបណ្តុះបណ្តាល​ដ៏​ច្នៃប្រឌិត។ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកសំណើរពីបុគ្គលិក ក្នុងការបង្កើតឬស្វែងរកវិធីសាស្រ្តថ្មី ក្នុងការបណ្តុះបណ្តាលនិងផ្តល់ការ​គាំទ្រដល់​បុគ្គលិកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ។