ជាមួយនិងកម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងដោយផ្ទាល់ដោយ ក្រុមហ៊ុនជីិអិល ហ្វាយនែន បានផ្តល់ឱកាសបណ្តុះបណ្តាលទាំងនេះទៅកាន់បុគ្គលិកទាំងអស់ ហើយពួកគេអាចធ្វើការជ្រើសរើសកម្មវិធីបណ្តុះបណ្តាលដែលសមស្របដើម្បីអភិវឌ្ឍន៏ចំណេះដឹង និងសមត្ថភាព របស់ពួកគេ។
១-ការបណ្តុះបណ្តាលទៅលើគោលការណ៍និងនិតិវិធី: ការបណ្តុះបណ្តាលនេះធ្វើឡើងសំរាប់បុគ្គលិកថ្មី
២-ការបណ្តុះបណ្តាលលើប្រធានបទជាក់លាក់: វគ្គបណ្តុះបណ្តាលនេះគឺផ្តោតជាសំខាន់ទៅលើការធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់បុគ្គលិកនាពេលបច្ចុប្បន្ន ក៏ដូចជាសំរាប់ទៅថ្ងៃអនាគត ដោយបង្កើនសមត្ថភាពរបស់បុគ្គលិកតាមរយៈការសិក្សា ដែលជាទូទៅធ្វើតាមរយៈការកែប្រែនូវឥរិយាបថ ឬបង្កើននូវចំនេះដឹង និងជំនាញរបស់បុគ្គលិក។
៣-ការបណ្តុះបណ្តាលបន្ថែម: វគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើចំណុចខ្សោយរបស់បុគ្គលិកម្នាក់ៗឬក៏នាយកដ្ឋានមួយរបស់ក្រុមហ៊ុន ក្រោយពេលដែលបានផ្តល់ការបណ្តុះបណ្តាលរួចហើយ។ អ្នកបណ្តុះបណ្តាលនឹងធ្វើការបំពេញនូវព័ត៌មានឬឯកសារដែលខ្វះខាត ក្រោយពេលដែលបុគ្គលិកបានចូលរួមនៅក្នុងការបណ្តុះបណ្តាល។
៤-ការបណ្តុះបណ្តាលដោយស្ថាប័នខាងក្រៅ: វគ្គសិក្សារនេះគឺសំរាប់វគ្គលើ ការគ្រប់គ្រងទៅលើហានិភ័យ វិធីសាស្ត្រសាវនកម្មផ្ទៃក្នុង វិធិសាស្ត្រក្នុងការលក់ បណ្តុះបណ្តាលលើអ្នកបណ្តុះបណ្តាល ផ្នែកពន្ធដា ហើយនិងការគ្រប់គ្រងទូទៅ ដែលបង្រៀនដោយអ្នកបណ្តុះបណ្តាលមានជំនាញខាង ធនាគារនិង មីក្រូហិរញ្ញវត្ថុ និងបណ្តុះបណ្តាលថ្នាក់អន្តរជាតិ។
ការបណ្តុះបណ្តាលរបស់យើងមានមូលដ្ឋានទៅលើការអនុវត្តន៍ជាក់ស្តែង តំរូវការ សកម្មភាពជាក្រុម ការចែករំលែកបទពិសោធន៍និងសកម្មភាពបណ្តុះបណ្តាលដ៏ច្នៃប្រឌិត។ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកសំណើរពីបុគ្គលិក ក្នុងការបង្កើតឬស្វែងរកវិធីសាស្រ្តថ្មី ក្នុងការបណ្តុះបណ្តាលនិងផ្តល់ការគាំទ្រដល់បុគ្គលិកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ។

8

9