នៅក្រុមហ៊ុនជីអិល ហ្វាយនែន បន្ថែមពីលើឱកាសក្នុងការអភិវឌ្ឍការងារ យើងក៏ផ្តល់នូវកម្មវិធីអាហារូបករណ៍ កម្មវិធីលើកស្ទួយជីវភាពអោយប្រសើរឡើង ដំណើរកំសាន្តក្នុងស្រុកនិងក្រៅប្រទេសប្រចាំឆ្នាំ ពានរង្វាន់បុគ្គលិកឆ្នើម និងការទទួលស្គាល់ពីលទ្ធផលការងារផ្សេងៗ។

កម្មវិធីអាហារូបករណ៍៖ ផ្តល់អាហារូបករណ៍ដល់បុគ្គលិកដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងការសិក្សាបន្តសម្រាប់ពួកគេនិងក្រុមគ្រួសាររបស់ពួកគេ។

កម្មវិធីលើកស្ទួយជីវភាពអោយប្រសើរឡើង៖ ផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់រាល់ការធ្វើអោយ​ជីវភាពប្រសើរជាងមុនដែលពួកគេចង់បាន

ដំណើរ​កំសាន្តក្នុងស្រុកនិងក្រៅប្រទេសនិងកម្មវិធីជប់លៀងប្រចាំឆ្នាំ៖​ ផ្តល់ការធ្វើដំណើរកំសាន្តប្រចាំឆ្នាំទៅកាន់បុគ្គលិកទាំងអស់ទៅតាម​ពេលវេលានៃការបំពេញការងាររបស់ពួកគេនៅក្នុងក្រុមហ៊ុន ព្រមទាំងកម្មវិធីជប់លៀងប្រចាំឆ្នាំដែលធ្វើឡើងនៅរាល់ចុងឆ្នាំ ដើម្បីអបអរសារទរនូវសមទ្ធផលនិង​បង្កើនថាមពលក្នុងការ​ទទួលជោគជ័យលើផែនការកំនត់សម្រាប់ឆ្នាំបន្ទាប់។

ពានរង្វាន់បុគ្គលិកឆ្នើម និងការទទួលស្គាល់ពីលទ្ធផលការងារ៖ ប្រារព្ធឡើងជារៀងរាល់ខែ​ដើម្បីលើកទឹកចិត្តនិងស្ងើចសរសើរ​ដល់បុគ្គលិកដែលមានស្នាដៃល្អនិងបន្តជំរុញអោយ​ទទួលបានស្នាដៃបន្ថែមទៀត។

ការទំនុកបម្រុងផ្សេងៗ៖ ផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទៅកាន់បុគ្គលិកដែល​ជួបប្រទះព្រឹត្តិការណ៍ជីវិតផ្សេងៗដូចជា​ ការរៀបអាពាហ៌ពិពាហ៌ ការសម្រាលកូន ។ល។

15

15

leasure

glf-asia

2
3
IMG_8934 - Copy
4

ក្រៅអំពីភាពជោគជ័យក្នុងអាជីវកម្ម ការផ្តល់ត្រលប់ទៅវិញគឺ​ជាផ្នែកដ៏ធំមួយដែលជំរុញទឹកចិត្តដល់ក្រុមហ៊ុនរបស់យើងក៏ដូចជាពួកយើងផ្ទាល់ខ្លួន។ លោក មិស៊ូជិ កូណូស៊ិតា ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់យើងក៏ដូចជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេ Group Lease PLC ធ្លាប់បាននិយាយថា ´ កីឡាគឺជាជីវិតរបស់ខ្ញុំ ហើយ​ ទំនាក់ទំនងលើអាជីវកម្មជាច្រើននិងកំលាំងជំរុញទឹកចិត្តរបស់ខ្ញុំជាច្រើន គឺបានមកពីកីឡា ´ ។ ស្របជាមួយគ្នានេះដែរ យើងមាន​ជំនឿរ​យ៉ាងជ្រាលជ្រៅ​ថា កីឡា​អាច​ជំរុញ​ការប្តេជ្ញារ​ចិត្ត​និង​កំលាង​ចិត្ត​​របស់​បុគ្គលម្នាក់ទៅកាន់ភាពជោគជ័យតាមរបៀបរបស់ខ្លួន។ លើសពីនេះទៅទៀត ការអប់រំជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍនិងការលូតលាស់នៃសេដ្ឋកិច្ចរបស់​កម្ពុជា។ ជាសមូហភាព នេះជាតម្លៃដែលក្រុមហ៊ុនជីអិល ហ្វាយនែន អនុវត្តតាម ហើយ​សកម្មភាព​សង្គមរបស់យើង​មាន​ទំនាក់ទំនងដោយផ្ទាល់និងដោយប្រយោល​ជាមួយការ​អភិវឌ្ឍន៍នេះ។

កីឡា៖​​ យើង​ធ្លាប់ធ្វើជា​ម្ចាស់ឧបត្ថម្ភធំ​និងជា​ដៃគូសហការ​ជាផ្លូវការ​សម្រាប់សម្ព័ន្ធកីឡាវាយតេន្នីសនៃកម្ពុជា។ បន្ថែមពីលើនេះទៀត យើង​ក៏បានឧបត្ថម្ភដល់​ JDFA Football Clinic នៅកម្ពុជា ដោយផ្តល់នូវឱកាស​សម្រាប់កីឡាករវ័យក្មេងក្នុងការសម្រេចក្តីសុបិន្តរបស់គេ។ យើងមាន​ក្លឹបកីឡាបាល់ទាត់ជីអិល ហ្វាយនែន​ ដែលបានផ្តល់នូវ​បរិស្ថានដ៏ល្អសម្រាប់ក្រុមរបស់យើងដើម្បី​កសាង​ស្មារតីនិងសាមគ្គីជាមួយគ្នាអោយរឹងមុំា។

ការអប់រំ៖ យើងបាន​បរិច្ចាគ​គ្រឿងចក្រកសិកម្មគូបូតាទៅកាន់សាកលវិទ្យាល័យបាត់ដំបង ដែលជាខេត្តដែលធំជាងគេលំដាប់ទីពីរនៅកម្ពុជា។ ការបរិច្ចាគនេះមិនត្រឹមតែធ្វើឡើង​ក្នុងជំនឿរជឿរជាក់ថា វា​នឹង​បម្រើ​ដល់ការ​យល់ដឹងកាន់តែច្បាស់​របស់​សិស្សនិស្សិតកម្ពុជាអំពី​អត្ថប្រយោជន៍នៃ​ការ​ប្រើប្រាស់​គ្រឿងចក្រ​នៅក្នុង​វិស័យ​កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្រៀនពួកគេអោយ​យល់អំពីភាពទំនើបនៃបច្ចេកទេសក្នុងការធ្វើកសិកម្មដែលមាន​សារសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។ ក្រៅពីនេះយើងក៏បាន​ឧបត្ថម្ភដល់​ការប្រកួតប្រជែង​គម្រោងអាជីវកម្មតូចនិងមធ្យមថ្នាក់ជាតិដែលបានរៀចចំដោយមូលនិធិ ​Cambodian International Education ​Support Fund​ (CIESF)។ យើងមានមោទនភាពក្នុងការឧបត្ថម្ភដល់​ការប្រកួតប្រជែងមួយនេះ ព្រោះវាបាន​បង្កើនការយល់ដឹង​អំពី​សហគ្រិនភាព និង​ផ្តល់​ឱកាស​ដល់អ្នកចូលរួម​អោយ​បង្កើតអាជីវកម្មដែលមាន​លក្ខណៈច្នៃប្រឌិតក្នុងការ​រួមចំណែក​​អភិវឌ្ឍប្រទេសកម្ពុជា។​

glf-sport

glf-men-future

uzake-future-sport

sport-donetion

11

bmc

glf-act

glf-sharing