ក្រុមហ៊ុន ជីអិល ហ្វាយនែន ភីអិលសុី គឺជាដៃគូសហការរបស់ក្រុមហ៊ុន អិន សុី អិច ក្នុងការផ្តល់សេវា កម្មភតិសន្យាហិរញ្ញវត្ថុលើម៉ូតូម៉ាកហុងដា នៅគ្រប់សាខា ចែកចាយម៉ូតូហុងដា ស្របច្បាប់ទាំងអស់នៅក្នុង ប្រទេសកម្ពុជា។

ម៉ូតូត្រូវបានចាត់ទុកជា​មធ្យោបាយធ្វើដំណើរ​ដែល​មាន​តម្លៃសមរម្យនិង​ពេញនិយមបំផុត​នៅបណ្តាទីក្រុងនិង​តំបន់ជនបទ​ ទូទាំងប្រទេសកម្ពុជា។ ​ក្រុមហ៊ុនជីអិល ហ្វាយនែន​បានក្លាយជា​ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដែល​បានបំពេញតម្រូវការរបស់អតិថិជន តាមរយៈការ​ផ្តល់នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែលមានលក្ខណៈ​ងាយស្រួលក្នុងការស្នើរសុំបំផុត​ ដើម្បីក្លាយ​ជា​ម្ចាស់​ម៉ូតូហុងដាដ៏ថ្មីស្រឡាង។ វាជា​បដិវត្តន៍​មួយ​ ជាពិសេស​សម្រាប់​អតិថិជនរបស់យើង​នៅតាម​បណ្តាខេត្ត​នានា​ដែល​កំពុងតែ​ព្យាយាម​ធ្វើអោយប្រសើរឡើង​នូវ​ជីវភាពរស់នៅ​របស់ពួកគេ​ ដោយ​បង្កើត​អោយមាន​ប្រសិទ្ធផល​តាមរយៈ​ផលិតផល​ភតិសន្យា។ កន្លងមក ប្រជាជន​នៅ​តាម​ទីជនបទ​នានា​ពុំមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួលបាន​សេវាភតិសន្យា​ហិរញ្ញវត្ថុលើ​ម៉ូតូ​ទេ។ ប៉ុន្តែ ក្រុមហ៊ុន​ជីអិល ហ្វាយនែន ​មាន​វត្តមាន​ធ្វើអាជីវកម្ម​នៅទូទាំង​២៥ខេត្តក្រុង​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់សេវាកម្ម​នៅកន្លែងដែលជិតពួកគេបំផុត។​