ស្លាកសញ្ញារបស់យើង

Meaning of colors

ក្រុមហ៊ុន​ជីអិល ហ្វាយនែនភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Group Lease​ PLC​​ ដែលជាក្រុមហ៊ុន​ហិរញ្ញវត្ថុបែបឌីជីថល ឈានមុខគេ​និង​មានការលូតលាស់ឆាប់រហ័សបំផុត ​ដែល​បាន​ចុះបញ្ជីក្នុងទីផ្សារមូលប័ត្រនៃប្រទេសថៃ។​ Group Lease​ PLC​ មានប្រវត្តិ​យូរអង្វែង​ដែលចាប់ផ្តើមតាំងពី​ឆ្នាំ​១៩៨៦​ និងបាន​ឆ្លងកាត់​ចំនុចជោគជ័យធំៗ​ជាច្រើន។​

នៅឆ្នាំ២០០៤ ក្រុមហ៊ុនត្រូវបាន​ចុះបញ្ជីក្នុងទីផ្សារមូលប័ត្រ​នៃប្រទេសថៃ (SET) ។​ នៅឆ្នាំ២០១២ ក្រុមហ៊ុន​បាន​ពង្រីក​ជាផ្លូវការក្នុងការបង្កើត​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្រៅប្រទេសទីមួយ គឺក្រុមហ៊ុន​ជីអិល ហ្វាយនែន នៅប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០១៦ ក្រុមហ៊ុនបាន​ពង្រីក​ប្រតិបត្តិការរបស់ខ្លួន​ទៅកាន់​៧ប្រទេសផ្សេងទៀតក្នុង​ទ្វីបអាស៊ី ជាមួយនឹង​គម្រោង​របស់ខ្លួន​ក្នុងការបង្កើន​វត្តមានអាជីវកម្ម​របស់ខ្លួនសរុបនៅក្នុង​ប្រទេសចំនួន២០ ​អោយ​បាន​ត្រឹមចុងឆ្នាំ២០១៧។​

Picture1

ទស្សនៈវិស័យ​របស់ក្រុមហ៊ុនជីអិល​ ហ្វាយនែន ភីអិលស៊ី គឺស្របទៅតាម​ទស្សនៈវិស័យ​របស់ក្រុមហ៊ុន​មេ Group Lease ដែលមាន​ ពាក្យ ´ តែមួយគត់´ ចំនួន៣ដែលរួមមាន៖

១​ ក្រុមហ៊ុនដែល​មាន​ការវិវឌ្ឍន៍ជាសាកលលោក

២ ក្រុមហ៊ុនដែល​ឈានមុខគេនិងគ្របដណ្តប់លើតំបន់ជនបទ

៣ ក្រុមហ៊ុនហិរញ្ញវត្ថុបែបឌីជីថល​​

ក្រុមហ៊ុនជីអិល ហ្វាយនែន ​កំពុងរក្សាតួនាទីរបស់ខ្លួនជា​អ្នកផ្តល់កម្មវិធីហិរញ្ញវត្ថុបែបឌីជីថលដែលឈានមុខគេ សម្រាប់ក្រុមហ៊ុនមេ​ដែល​កំពុងតែកសាង​កម្មវិធីហិរញ្ញវត្ថុបែបឌីជីថល សម្រាប់បំរើដល់មនុស្សរាប់ពាន់លាននាក់។

ត្រឹមចុងឆ្នាំ២០១៦ យើងមានបណ្តាញលក់ជាង៥០០០ ដែលរួមមានចំនុចលក់និងភ្នាក់ងារលក់របស់ជីអិល នៅទូទាំង២៥ខេត្តក្រុង ដែលត្រៀមខ្លួនរួចជាស្រេចរងចាំបម្រើអតិថិជនរបស់យើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

Our sale channels_Khmer

2016

  • Group Lease PLC ត្រូវបានជ្រើសរើសចូលទៅក្នុងសន្ទស្សន៍នៃក្រុមហ៊ុន១០០មានតំលៃខ្ពស់នៅ SET និងសន្ទស្សន៍របស់ MSCI (Morgan Stanley Capital International)
  • ការពង្រីករបស់ក្រុមហ៊ុនមេរបស់យើងទៅកាន់ប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងស្រីលង្ការ
  • ផលិតផលថ្មី៖ Motor for Plus
  • ទទួលបានភ្នាក់ងារលក់ចំនួន៥០០០

2015

  • ផលិតផលថ្មី៖ ភតិសន្យាហិរញ្ញវត្ថុលើប្រព័ន្ធសូឡា
  • ការពង្រីករបស់ក្រុមហ៊ុនមេរបស់យើងទៅកាន់ប្រទេសឡាវ

2013

  • ផលិតផលថ្មី៖ ភតិសន្យាហិរញ្ញវត្ថុលើគ្រឿងចក្រកសិកម្មគូបូតា
  • ប្រតិបត្តិការគ្រប់ដណ្តប់លើទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា

2012

  • ផលិតផលដំបូង៖ ភតិសន្យាហិរញ្ញវត្ថុលើម៉ូតូហុងដាថ្មី
  • ចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា
  • កិច្ចព្រមព្រៀងជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន N.C.X.Co., Ltd
  • ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែឧសភា
  • វិញ្ញាបនបត្របញ្ជាក់អាជីវកម្មពីក្រសួងពាណិជ្ជកម្ម នៅខែមិនា

2011

  • ក្រុមអ្នកជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុមកសិក្សាអំពីទីផ្សារកម្ពុជា

2004

  • ក្រុមហ៊ុនមេ Group Lease PCL ចុះបញ្ជីក្នុងទីផ្សារមូលប័ត្រប្រទេសថៃ (SET)

1986

  • ក្រុមហ៊ុនមេ Group Lease PCL ត្រូវបានបង្កើតឡើង