ដំបូងគេ លឿនជាងគេ និងតែងតែឈានមុខគេ

ចក្ខុវិស័យ​របស់ក្រុមហ៊ុនគឺៈ ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល សម្រាប់ប្រជាជនរាប់ពាន់លាននាក់នៅក្នុងតំបន់អាស៊ី និងឆ្ពោះទៅមុខជានិច្ច។

បេសកកម្មរបស់ក្រុមហ៊ុនគឺៈ ផ្តល់សេវាភតិសន្យាហិរញ្ញវត្ថុលេខ ១ នៅក្នុងប្រទេសកម្ពុជា​ ហើយមានទិសដៅដើម្បីជួយពង្រីកអាជីវកម្ម និង​បង្កើនជីវភាពអោយកាន់តែប្រសើគ្រប់ទីកន្លែង និងទូទាំងប្រទេស។

Untitled-1-03

យើងជានរណា?

ជីអិល ហ្វាយនែន ភីអិលស៊ី ជា​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុដំបូង​គេដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​​នៅ​ខែឧ​សភា​ ឆ្នាំ​២០១២​។​ យើង​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ​ Group Lease​ PLC​ នៅ​ប្រទេសថៃ ដែល​ជា​ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​បែប​ឌីជីថល​នាំ​មុខ​គេ ​​ចុះក្នុង​បញ្ជី​ក្នុង​ទីផ្សារ​មូ​លប័ត្រ​នៃ​ប្រទេសថៃ (SET) ​និង​មាន​​វត្ត​មាន​ពាណិជ្ជ​កម្ម​នៅ​ទូទាំង​ទ្វីបអាស៊ី។​

យើងធ្វើអ្វីខ្លះ?

យើង​ផ្តល់​​សេវាកម្ម​ភតិ​សន្យា​ហិរញ្ញវត្ថុ​ដែល​​ល្អ​ជាងគេ​និង​​ផ្តល់​​នូវ​ដំណោះ​ស្រាយ​ផ្នែក​ភតិ​​សន្យា​ហិរញ្ញវត្ថុ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អតិថិជន។​​ យើង​ផ្តល់​នូវ​ផលិតផល​ដែល​មាន​គុណភាព​និង​គុណ​តម្លៃ​​ខ្ពស់​ដ​ល់​អតិថិជន​ដើម្បី​បំពេញ​តម្រូវ​ការចាំ​បាច់ បង្កើន​ផលិតភាព និង​​បង្កើន​គុណភា​ព​នៃ​ជីវិត។​ ដើម្បី​ផ្តល់​នូវ​ផលិតផល​ដែល​មាន​គុណភាព​​ខ្ព​ស់ ​យើង​សហការជា​ដៃ​គូ ជា​មួយ​​ក្រុមហ៊ុន​ ដែល​ឈាន​មុខគេ​ក្នុង​ទីផ្សារ ដែល​អាច​ផ្គត់​ផ្គង់​នូវ​ផលិត​ផល​ដូចនេះ។

យើងធ្វើបានយ៉ាងដូចម្តេច?

ជាមួយនឹងបទពិសោធន៍ជាង៣៥ឆ្នាំក្នុងវិស័យភតិ​​សន្យា​ហិរញ្ញវត្ថុ​នៅ​​ប្រទេសថៃ​យើង​បានអភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​និង​ការ​អនុវត្ត​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​។ តាម​រយៈ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​បែប​ឌីជីថល​ដែល​បាន​​​​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​និង​​មាន​លក្ខណៈ​ពិសេស​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​​ជីអិល ហ្វាយនែន ភីអិលស៊ី យើង​បាន​នឹង​កំពុង​​ធ្វើ​ប្រតិ​បត្តិការ​​លើ​បណ្តាញ​លក់​​ដែល​ប្រកប​ដោយ​​បច្ចេក​វិទ្យា ព្រម​ទាំង​​កម្មវិធី GL Digital Finance សម្រាប់​​ភ្នាក់​ងារ​​លក់​របស់​GL​ ​​ដោយ​ទាមទារ​ថ្លៃ​ប្រតិ​បត្តិការ​ទាប​​និង​​ទ្រព្យ​សកម្ម​ថេរ​ក្នុង​កំរិត​ស្រាល ​និង​ដែល​ទាំង​នេះ​​បាន​​ជួយ​ជំរុញ​អោយ​​មាន​ការ​ពង្រីក​ខ្លួន​ទៅ​មុខ​យ៉ាង​​ឆាប់រហ័ស​។ យើងជា​​ដៃ​គូរ​សហការ​​ផ្លូវ​ការ​របស់​​របស់​​ក្រុម​ហ៊ុន​ហុងដា អិនស៊ីអិច ក្រុម​ហ៊ុន​គូបូតា​​ ក្នុង​ការ​​ផ្តល់​​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​​ តាម​រយៈ​​សេវា​កម្ម​​ភតិ​សន្យា​ហិរញ្ញវត្ថុ​​ដែល​មាន​​ភាព​​រហ័ស​​ ច្នៃប្រឌិត និង​ងាយ​ស្រួល​ទៅ​ដល់​​អតិថិជន​ទាំង​អ​ស់​នៅ​ប្រទេស​កម្ពុជា​។