ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច ៣ តុលា ២០១៩ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ ២០២០ និងកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា នេះនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន។ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ ដែលមានចំនួន ​៣​ពណ៌ (ស ក្រហម​ និងខ្មៅ) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និង លក្ខណៈពិសេសរបស់ Honda DREAM ស៊េរីថ្មីឆ្នាំ២០២០ មានដូចជា៖ ១. ចង្កៀងមុខទំនើបទាន់សម័យ ល្អដូចគ្រីសស្តាល់ ភ្លឺច្បាស់លើគ្រប់ដងវិថីនៃភាពជោគជ័យ ២.…