ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX

ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី បានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន HONDA NCX ២៥ មករា ២០១៩ ក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ដែលជាដៃគូហិរញ្ញវត្ថុផ្តាច់មុខរបស់ក្រុមហ៊ុន Honda NCX មានកិត្តិយសដែលបានចូលរួមក្មុងពិធីសម្ពោធជាផ្លូវការម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Honda NCX ប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមករា ម្សិលមិញនេះនៅសណ្ឋាគារ រ៉ូសវ៉ូដ ភ្នំពេញ អគារវឌ្ឍនៈជាន់ទី ៣៦ ។ ក្នុងវត្តមានដ៏ច្រើនកុះកររបស់ភ្ញៀវកិត្តិយសដែលជាដៃគូរអាជីវកម្មដ៏សំខាន់របស់ក្រុមហ៊ុន ក្រុមហ៊ុនបានបង្ហាញនូវ ម៉ូតូ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ ដែលមានចំនួន ​៤​ពណ៌ (ស ខ្មៅ ខៀវ ក្រហម) ហើយមានការរចនាម៉ូដយ៉ាងល្អប្រណិត រូបរាងស្រស់សង្ហារគួរអោយទាក់ទាញ និងចង្កៀងបំពាក់ដោយ LED លក្ខណៈពិសេសរបស់ Honda PCX150 ស៊េរីថ្មីឆ្នាំ២០១៩ មានដូចជា៖ ១. ចង្កៀងមុខ បំពាក់ដោយ LED ជំនាន់ចុងក្រោយដ៏ទំនើប ២. រចនាបែប…